# កោះឫស្សីសម្រស់ធម្មជាតិដ៏ទាក់ទាញរបស់ខេត្តព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10258>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13454","languageVersionId":"5918","visibilityVersion":"5","versionToken":"a1.JH3nxLK3fwLJmPF_Hz3QHCMpWQJZ_6MaCrv-rbPj0Mo"}

Original publication: 2026-10-21T08:38:33Z

កោះឫស្សីគឺជាកោះមួយក្នុងចំណោមក្រុមកោះតូចៗនៅខេត្តព្រះសីហនុស្ថិតនៅចម្ងាយប្រមាណ ៤,៥ គីឡូម៉ែត្រពីឆ្នេរក្រុងព្រះសីហនុ កោះនេះស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កោះឫស្សីកាលពីអតីតកាល កោះនេះត្រូវបានប្រើប្រាស់ជាទីតាំងឈរជើងតូចមួយរបស់កងទ័ពជើងទឹកកម្ពុជា។

កោះឫស្សីគឺជាកោះមួយក្នុងចំណោមក្រុមកោះតូចៗនៅខេត្តព្រះសីហនុស្ថិតនៅចម្ងាយប្រមាណ ៤,៥ គីឡូម៉ែត្រពីឆ្នេរក្រុងព្រះសីហនុ កោះនេះស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 កោះឫស្សីកាលពីអតីតកាល កោះនេះត្រូវបានប្រើប្រាស់ជាទីតាំងឈរជើងតូចមួយរបស់កងទ័ពជើងទឹកកម្ពុជា។ ប៉ុន្តែដោយសារការអភិវឌ្ឍទីក្រុងព្រះសីហនុ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរ កោះនេះបានចាប់ផ្តើមទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍កាន់តែច្រើន រួមផ្សំនិងទេសភាពដ៏ស្រស់ត្រកាល ឆ្នេរខ្សាច់សក្បោះ។

ក្នុងចំណោមគម្រោងអភិវឌ្ឍន៍នៅលើកោះនេះ ក្រុមហ៊ុនវិនិយោគ Citystar បានដាក់ចេញគម្រោងអភិវឌ្ឍសហគមន៍វីឡាដែលមានដង់ស៊ីតេទាប និងសណ្ឋាគារប្រណីត ដោយ អនុវត្តតាមស្តង់ដារវាយតម្លៃ និងវិញ្ញាបនបត្រនិរន្តរភាពបរិស្ថានរបស់ EarthCheck ហើយបច្ចុប្បន្ននេះបានបើកបម្រើដល់វិស័យសណ្ឋាគារ ។

សព្វថ្ងៃ កោះឫស្សីត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តសម្រស់ធម្មជាតិ និងការសម្រាកលំហែកាយក្បែរមាត់សមុទ្រ។ ការអភិវឌ្ឍកោះនេះក៏បង្ហាញពីការផ្លាស់ប្តូរពីទីតាំងដែលធ្លាប់មានការប្រើប្រាស់ផ្នែកយោធា ទៅជាតំបន់ដែលមានសក្តានុពលសម្រាប់ទេសចរណ៍ និងការវិនិយោគផងដែរ។ កោះឫស្សី ជាផ្នែកមួយនៃសម្រស់ធម្មជាតិកម្ពុជា ដែលភ្ជាប់ភាពស្ងប់ស្ងាត់នៃកោះសមុទ្រ ជាមួយនឹងឱកាសអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


