{"asset":"news","key":"10260","locale":"km","id":"news:10260:km","entityId":"news:10260","canonicalUrl":"https://www.kps-tv.com/km/news/detail/10260","state":"ready","title":"គណៈគ្រប់គ្រងអនុវិទ្យាល័យសម្ដេចឪខេត្តព្រះសីហនុ ចុះយុទ្ធនាការប្រមូលសិស្សចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដោយឥតគិតថ្លៃ","summary":"នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ គណៈគ្រប់គ្រងអនុវិទ្យាល័យសម្ដេចឪ បានចុះធ្វើយុទ្ធនាការកៀរគរ និងប្រមូលសិស្សតាមមូលដ្ឋាន ដើម្បីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ រួសរាន់នាំបុត្រធីតាមកចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឱ្យបានទាន់ពេលវេលា។ គណៈគ្រប់គ្រងសាលាបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះឈ្មោះចូលរៀនគឺមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ (ឥតគិតថ្លៃ)។","body":"នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ គណៈគ្រប់គ្រងអនុវិទ្យាល័យសម្ដេចឪ បានចុះធ្វើយុទ្ធនាការកៀរគរ និងប្រមូលសិស្សតាមមូលដ្ឋាន ដើម្បីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ រួសរាន់នាំបុត្រធីតាមកចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឱ្យបានទាន់ពេលវេលា។\n\nគណៈគ្រប់គ្រងសាលាបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះឈ្មោះចូលរៀនគឺមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ (ឥតគិតថ្លៃ)។\nឯកសារចាំបាច់ត្រូវភ្ជាប់មកជាមួយរួមមាន៖សំបុត្រកំណើត (ច្បាប់ចម្លង) ចំនួន ១សន្លឹក\nរូបថតទំហំ ៤x៦ ចំនួន ៣សន្លឹក។\n\nកាលវិភាគផ្ដល់សេវាទទួលចុះឈ្មោះ៖ ពេលព្រឹក ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០\nពេលរសៀល៖ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:០០ ល្ងាច។\nសម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់ទីចាត់ការរដ្ឋបាលនៃអនុវិទ្យាល័យសម្ដេចឪ តាមរយៈលេខទូរស័ព្ទ លេខលោកនាយក៖ 086 979 699 លោកស្រីនាយិការង 098 750 357និង បុគ្គលិកទីចាត់ការ៖ 015 330 838 / 016 693 709៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13760","languageVersionId":"5928","visibilityVersion":"6","versionToken":"a1.NwNWjBoeE-jpnwdyOLZYCNXh85xKBOpOdgVY3Pp64HU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T09:01:35Z"}