# គណៈគ្រប់គ្រងអនុវិទ្យាល័យសម្ដេចឪខេត្តព្រះសីហនុ ចុះយុទ្ធនាការប្រមូលសិស្សចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដោយឥតគិតថ្លៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10260>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13760","languageVersionId":"5928","visibilityVersion":"6","versionToken":"a1.NwNWjBoeE-jpnwdyOLZYCNXh85xKBOpOdgVY3Pp64HU"}

Original publication: 2026-10-21T09:01:35Z

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ គណៈគ្រប់គ្រងអនុវិទ្យាល័យសម្ដេចឪ បានចុះធ្វើយុទ្ធនាការកៀរគរ និងប្រមូលសិស្សតាមមូលដ្ឋាន ដើម្បីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ រួសរាន់នាំបុត្រធីតាមកចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឱ្យបានទាន់ពេលវេលា។ គណៈគ្រប់គ្រងសាលាបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះឈ្មោះចូលរៀនគឺមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ (ឥតគិតថ្លៃ)។

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ គណៈគ្រប់គ្រងអនុវិទ្យាល័យសម្ដេចឪ បានចុះធ្វើយុទ្ធនាការកៀរគរ និងប្រមូលសិស្សតាមមូលដ្ឋាន ដើម្បីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ រួសរាន់នាំបុត្រធីតាមកចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឱ្យបានទាន់ពេលវេលា។

គណៈគ្រប់គ្រងសាលាបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះឈ្មោះចូលរៀនគឺមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ (ឥតគិតថ្លៃ)។
ឯកសារចាំបាច់ត្រូវភ្ជាប់មកជាមួយរួមមាន៖សំបុត្រកំណើត (ច្បាប់ចម្លង) ចំនួន ១សន្លឹក
រូបថតទំហំ ៤x៦ ចំនួន ៣សន្លឹក។

កាលវិភាគផ្ដល់សេវាទទួលចុះឈ្មោះ៖ ពេលព្រឹក ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០
ពេលរសៀល៖ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:០០ ល្ងាច។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់ទីចាត់ការរដ្ឋបាលនៃអនុវិទ្យាល័យសម្ដេចឪ តាមរយៈលេខទូរស័ព្ទ លេខលោកនាយក៖ 086 979 699 លោកស្រីនាយិការង 098 750 357និង បុគ្គលិកទីចាត់ការ៖ 015 330 838 / 016 693 709៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


