{"asset":"news","key":"10261","locale":"km","id":"news:10261:km","entityId":"news:10261","canonicalUrl":"https://www.kps-tv.com/km/news/detail/10261","state":"ready","title":"ស្លាប់ម្នាក់ បាត់ខ្លួនម្នាក់ ក្រោយធ្លាក់ផ្ទុះយន្តហោះចម្បាំងប្រទេសបារាំង!","summary":"យន្តហោះចម្បាំង Mirage 2000D របស់ប្រទេសបារាំងមួយគ្រឿង បានធ្លាក់ផ្ទុះយ៉ាងសន្ធោសន្ធៅអំឡុងពេលហ្វឹកហាត់នៅក្បែរមូលដ្ឋានទ័ពអាកាសជាយក្រុង Nancy ដែលបណ្តាលឱ្យបុគ្គលិកយោធាម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតបាត់ខ្លួន។ លោកវរសេនីយ៍ឯក David Pappalardo បាននិយាយថា យន្តហោះដែលកំពុងបំពេញបេសកកម្មហ្វឹកហាត់នេះ បានបាត់ការទាក់ទងជាមួយមូលដ្ឋានទ័ពអាកាស មុនពេលនៃការធ្លាក់ផ្ទុះនេះ ស្របពេលដែលមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។","body":"យន្តហោះចម្បាំង Mirage 2000D របស់ប្រទេសបារាំងមួយគ្រឿង បានធ្លាក់ផ្ទុះយ៉ាងសន្ធោសន្ធៅអំឡុងពេលហ្វឹកហាត់នៅក្បែរមូលដ្ឋានទ័ពអាកាសជាយក្រុង Nancy ដែលបណ្តាលឱ្យបុគ្គលិកយោធាម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតបាត់ខ្លួន។\n\nលោកវរសេនីយ៍ឯក David Pappalardo បាននិយាយថា យន្តហោះដែលកំពុងបំពេញបេសកកម្មហ្វឹកហាត់នេះ បានបាត់ការទាក់ទងជាមួយមូលដ្ឋានទ័ពអាកាស មុនពេលនៃការធ្លាក់ផ្ទុះនេះ ស្របពេលដែលមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។\nនៅលើយន្តហោះចម្បាំងនេះ មានបុគ្គលិកយោធា ២ នាក់ ក្នុងនោះមានយោធាវ័យក្មេងកំពុងហ្វឹកហាត់ម្នាក់ និងយោធាមានបទពិសោធន៍ម្នាក់ ខណៈដែលសាកសពដែលរកឃើញនោះ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13310","languageVersionId":"5931","visibilityVersion":"5","versionToken":"a1.4UIJ5dDTU_s5HsbloQ25MSUXEFT00NX9TeRMiYTaLmU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T09:20:57Z"}