# ប្រតិបត្តិការណ៍ក្តៅគគុក! ចាប់ខ្លួនមនុស្ស ២ នាក់នៅអង់គ្លេស ក្រោមការសង្ស័យថាជួយអ៊ីរ៉ង់ រៀបចំផែនការវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10262>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13455","languageVersionId":"5935","visibilityVersion":"6","versionToken":"a1.kR9fBrsGjJfOx9EHd1ERBYk3hk8Z67GQD9oKTKE_75U"}

Original publication: 2026-10-21T09:39:37Z

ប៉ូលិសចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានចាប់ខ្លួនបុរសពីរនាក់សារជាថ្មី ក្រោមការសង្ស័យថាបានជួយដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ ក្នុងការរៀបចំផែនការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងចក្រភពអង់គ្លេសកាលពីខែមុន។ ប៉ូលិសប្រឆាំងភេរវកម្ម បានប្រាប់ឱ្យដឹងថា បុរសទាំងពីរ ដែលម្នាក់មានអាយុ ២៤ ឆ្នាំ ជនជាតិអង់គ្លេស និងម្នាក់ទៀតអាយុ ២៥ ឆ្នាំ សញ្ជាតិអង់គ្លេស និងអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិ។

ប៉ូលិសចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានចាប់ខ្លួនបុរសពីរនាក់សារជាថ្មី ក្រោមការសង្ស័យថាបានជួយដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ ក្នុងការរៀបចំផែនការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងចក្រភពអង់គ្លេសកាលពីខែមុន។

ប៉ូលិសប្រឆាំងភេរវកម្ម បានប្រាប់ឱ្យដឹងថា បុរសទាំងពីរ ដែលម្នាក់មានអាយុ ២៤ ឆ្នាំ ជនជាតិអង់គ្លេស និងម្នាក់ទៀតអាយុ ២៥ ឆ្នាំ សញ្ជាតិអង់គ្លេស និងអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិ។
 នៅក្នុងប្រតិបត្តិការ កងកម្លាំងប៉ូលីសបានជម្លៀសមនុស្សរាប់រយនាក់ចេញពីលំនៅឋានរបស់ពួកគេដែលនៅជិតមូលដ្ឋានទ័ព ខណៈដែលប៉ូលីស បានរកឃើញធុងសាំង នៅក្នុងរថយន្ត ៣ គ្រឿងនៅនឹងកន្លែង ប៉ុន្តែគ្មានគ្រឿងផ្ទុះនោះទេ។
 ជាការឆ្លើយតប ប្រទេសអ៊ីរ៉ង់បានបដិសេធការជាប់ពាក់ព័ន្ធ បើទោះបីជាពីពេលមុនខ្លួនធ្លាប់បានប្រកាសចាត់ទុកមូលដ្ឋានណាមួយដែលប្រើប្រាស់ដើម្បីវាយប្រហារលើទឹកដីរបស់ខ្លួន ថាជាគោលដៅវាយប្រហារស្របច្បាប់ក៏ដោយ៕អត្ថបទដោយ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


