{"asset":"news","key":"10272","locale":"km","id":"news:10272:km","entityId":"news:10272","canonicalUrl":"https://www.kps-tv.com/km/news/detail/10272","state":"ready","title":"ភ្លើងឆេះកណ្តាលសមុទ្រ! អ្នកដំណើរលោតចូលទឹក បន្ទាប់ពីឆេះនាវាដឹកមនុស្ស ៤៦០ នាក់នៅឥណ្ឌូនេស៊ី","summary":"ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងលើនាវាដឹកអ្នកដំណើរមួយគ្រឿង ដែលដឹកមនុស្សចំនួន ៤២០ នាក់ និងនាវិក ៤០ នាក់ ដោយអគ្គិភ័យ បានឆាបឆេះ ខណៈដែលនាវានេះ កំពុងបើកចូលទៅជិតកំពង់ផែ Merak ភាគពាយព្យប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ដែលបង្ខំឱ្យអ្នកដំណើរជាង ៤០០ នាក់សម្រេចលោតចូលទៅក្នុងទឹកសមុទ្រដើម្បីសង្គ្រោះជីវិតខ្លួនឯង។ នាវា KMP Batumandi បានចេញដំណើរពីកំពង់ផែ Bakauheni ទៅកាន់កំពង់ផែ Merak ខណៈដែលអគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ម៉ាស៊ីន ស្របពេលដែលមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។","body":"ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងលើនាវាដឹកអ្នកដំណើរមួយគ្រឿង ដែលដឹកមនុស្សចំនួន ៤២០ នាក់ និងនាវិក ៤០ នាក់ ដោយអគ្គិភ័យ បានឆាបឆេះ ខណៈដែលនាវានេះ កំពុងបើកចូលទៅជិតកំពង់ផែ Merak ភាគពាយព្យប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ដែលបង្ខំឱ្យអ្នកដំណើរជាង ៤០០ នាក់សម្រេចលោតចូលទៅក្នុងទឹកសមុទ្រដើម្បីសង្គ្រោះជីវិតខ្លួនឯង។\nនាវា KMP Batumandi បានចេញដំណើរពីកំពង់ផែ Bakauheni ទៅកាន់កំពង់ផែ Merak ខណៈដែលអគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ម៉ាស៊ីន ស្របពេលដែលមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។\nឆ្លើយតបទៅនឹងហេតុការណ៍នេះដែរ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានជំរុញឱ្យប្រតិបត្តិករនាវាទាំងអស់ ត្រូវធានាលក្ខខណ្ឌបច្ចេកទេសនៃនាវារបស់ពួកគេ ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាព និងបង្កើនការត្រៀមខ្លួនសម្រាប់ស្ថានភាពបន្ទាន់៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13311","languageVersionId":"5937","visibilityVersion":"5","versionToken":"a1.QsuQhh34XayH_LUWckwxtWMdSoNwL9pdQCI4mFSYB8w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T10:08:35Z"}