# ព្រះមហាក្សត្រកម្ពុជាទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីន ខណៈឆ្នាំ២០២៧នឹងឈានដល់ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10304>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13320","languageVersionId":"6642","visibilityVersion":"5","versionToken":"a1.jrowvbtlbWdHe23TqyIufTLED1hsYJGiunc9tWn9MAA"}

Original publication: 2026-10-22T02:17:48Z

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការដល់ឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋហ្វីលីពីន (Republic of the Philippines) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលក្រាបបង្គំគាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម Senen T. Mangalile មានបទពិសោធន៍ការទូតយ៉ាងទូលំទូលាយ ជាពិសេសក្នុងវិស័យកិច្ចការកុងស៊ុល។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការដល់ឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋហ្វីលីពីន (Republic of the Philippines) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលក្រាបបង្គំគាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

 ឯកឧត្តម Senen T. Mangalile មានបទពិសោធន៍ការទូតយ៉ាងទូលំទូលាយ ជាពិសេសក្នុងវិស័យកិច្ចការកុងស៊ុល។ លោកធ្លាប់បំពេញតួនាទីជាជំនួយការរដ្ឋលេខាធិការនៃការិយាល័យកិច្ចការកុងស៊ុល នៃក្រសួងការបរទេសហ្វីលីពីន ជាអគ្គកុងស៊ុលនៅទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ ព្រមទាំងជាកុងស៊ុលនៅទីក្រុងអូសាកា ប្រទេសជប៉ុន។
 ក្រៅពីនេះ លោកធ្លាប់បម្រើការជារដ្ឋមន្ត្រីនៅស្ថានទូតហ្វីលីពីនប្រចាំទីក្រុងប៊ែន ប្រទេសស្វីស និងជាភារធារីស្តីទីនៅស្ថានទូតហ្វីលីពីនប្រចាំទីក្រុងអង់ការ៉ា ប្រទេសតួកគី។ នៅក្រសួងការបរទេសហ្វីលីពីន លោកក៏ធ្លាប់ទទួលបន្ទុកការងារពាក់ព័ន្ធនឹងកិច្ចការសហរដ្ឋអាមេរិក និងកាណាដា ពិធីការការទូត និងកិច្ចការអាស៊ាន ព្រមទាំងបានបំពេញការងារនៅការិយាល័យពិធីការប្រធានាធិបតី ក្នុងវិមាន Malacañang ផងដែរ។

 ការចូលកាន់តំណែងរបស់ឯកឧត្តម Senen T. Mangalile កើតឡើងក្នុងពេលដែលកម្ពុជា និងហ្វីលីពីនកំពុងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៧ ហើយនៅឆ្នាំ២០២៧ ខាងមុខ នឹងឈានដល់ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។
 កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគ្របដណ្តប់លើវិស័យជាច្រើន រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អប់រំ វប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការពារជាតិ និងសន្តិសុខ។

ក្នុងក្របខ័ណ្ឌអាស៊ាន កម្ពុជា និងហ្វីលីពីនក៏មានកិច្ចសហការក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ផងដែរ។
 បេសកកម្មការទូតរបស់ឯកឧត្តម Senen T. Mangalile ត្រូវបានរំពឹងថានឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការជំរុញផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


