{"asset":"news","key":"10307","locale":"km","id":"news:10307:km","entityId":"news:10307","canonicalUrl":"https://www.kps-tv.com/km/news/detail/10307","state":"ready","title":"សម្ដេចតេជោសម្ដែងនូវការអស់សំណើច បន្ទាប់ពីមេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅយុទ្ធសាស្ត្រត្រីកោណជាការក្លែងប្រវត្តិសាស្ត្រ","summary":"សម្ដេចតេជោ ហ៊ុន សែននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមថា៖ គួរអស់សំណើច! មុននេះប៉ុន្មានថ្ងៃបញ្ញាវន្តវ័យក្មេង៤នាក់ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលលោកអៀង ពិសីសរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ១៩៩៨នាសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីនីតិកាលទី២នៃរដ្ឋសភា។","body":"សម្ដេចតេជោ ហ៊ុន សែននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ \nបានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមថា៖ គួរអស់សំណើច!មុននេះប៉ុន្មានថ្ងៃបញ្ញាវន្តវ័យក្មេង៤នាក់ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលលោកអៀង ពិសីសរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ១៩៩៨នាសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីនីតិកាលទី២នៃរដ្ឋសភា។\n\n សៀវភៅមានកម្រាស់១.១១១ទំព័រមិនទាំងបានអានផងមេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅនេះជាការក្លែងប្រវត្តិសាស្ត្របំភ្លៃប្រវត្តិសាស្ត្រឬកុហកប្រវត្តិសាស្ត្រ។ល។\n សូមកោតសរសើរដល់អ្នកដែលមិនទាន់បានមើលហើយហ៊ានអះអាងបែបនេះដែលនេះបង្ហាញថាក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿងរាប់ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។\n\n រឿងពួកជ្រុលនិយមជារឿងមួយហើយតែរឿងកាន់តែចម្លែកនិងអស់សំណើចគឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយបន្ត។តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?អរគុណសារព័ត៌មានថៃមួយចំនួនដែលតែងតែជួយផ្សព្វផ្សាយពីហ៊ុន សែន រាប់ទាំងឆ្កែបានជិះរទេះផងដែរ៕","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13321","languageVersionId":"6684","visibilityVersion":"4","versionToken":"a1.kY7uuaDTVfbKS1NzSyyQrBTGOANdVJBb_uAdRoWdDkI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-22T03:14:00Z"}