# អាស៊ានជំរុញការបង្ក្រាបការជួញដូរអាវុធខុសច្បាប់ និងគាំទ្រការដោះស្រាយបញ្ហាមីនក្នុងតំបន់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10308>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13322","languageVersionId":"6687","visibilityVersion":"4","versionToken":"a1.wCXpuoDVdYZUTo0y-XErNxTKXWouyuSNn9Mj-OUL1gY"}

Original publication: 2026-10-22T03:25:06Z

អាស៊ានបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធធុនតូចនិងអាវុធធុនស្រាលដោយខុសច្បាប់ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដើម្បីកាត់បន្ថយផលប៉ះពាល់មនុស្សធម៌ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.

អាស៊ានបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធធុនតូចនិងអាវុធធុនស្រាលដោយខុសច្បាប់ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដើម្បីកាត់បន្ថយផលប៉ះពាល់មនុស្សធម៌ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

 នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្លែងសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ាន ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធទូទៅ» នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
 ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរអាវុធខុសច្បាប់ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាពរួម។

 ទន្ទឹមនឹងនេះ អាស៊ានក៏បានសង្កត់ធ្ងន់លើការគាំទ្រដល់ ARMAC ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន។
 ការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីពង្រឹងសន្តិសុខ និងកាត់បន្ថយហានិភ័យមនុស្សធម៌ ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាពក្នុងតំបន់៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


