# សម្ដេចធិបតី៖ ឆ្នាំ២០២៥ ធនាគារ SME ផ្តល់ឥណទានជិត ៥០០ លានដុល្លារ ដល់អាជីវកម្មជាង ៣,៤០០

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10309>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13323","languageVersionId":"6723","visibilityVersion":"5","versionToken":"a1.HK5t2KVnhiBBetJ70OJGgTqopQwh3zhrUTY4LtWRyQ4"}

Original publication: 2026-10-22T03:44:53Z

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអាជីវកម្ម និងពង្រឹងសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីបានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើរតួនាទីសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចជាតិ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអាជីវកម្ម និងពង្រឹងសេដ្ឋកិច្ចជាតិ។

 សម្ដេចធិបតីបានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើរតួនាទីសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចជាតិ។
 ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានគោលនយោបាយជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព ដូចជា ការកែច្នៃកសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។
 ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ បានបន្តផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល។
 ដើម្បីពង្រឹងការគាំទ្រដល់វិស័យនេះ រាជរដ្ឋាភិបាលក៏បានរៀបចំក្របខណ្ឌសម្រាប់បង្កើត «អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម» (អ.ស.ត.ម.) ដើម្បីពង្រឹងយន្តការស្ថាប័ន និងជំរុញការអភិវឌ្ឍសហគ្រាសឱ្យកាន់តែមានប្រសិទ្ធភាព៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


