{"asset":"news","key":"10323","locale":"km","id":"news:10323:km","entityId":"news:10323","canonicalUrl":"https://www.kps-tv.com/km/news/detail/10323","state":"ready","title":"តុលាការរដ្ឋ New Mexico បង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យ ២៥ ពាន់លានដុល្លារ ជុំវិញរឿងអាស្រូវលួចទិន្នន័យ!","summary":"ចៅក្រម ហ្រ្វេនស៊ីស ម៉ាតទូ (Francis Mathew) នៃរដ្ឋ New Mexico កាលពីថ្ងៃពុធម្សិលមិញ បានចេញដីកាបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យរហូតដល់ទៅ ២៥ ពាន់លានដុល្លារអាមេរិក ជាចំនួនស្មើនឹងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះពេញមួយត្រីមាស។ ការសម្រេចក្តីនេះ ធ្វើឡើងបន្ទាប់ពីការធ្វើសវនាការអស់រយៈពេល ២ សប្តាហ៍ ដោយតុលាការរកឃើញថា ក្រុមហ៊ុន Meta បាន បោកប្រាស់ និងភូតភរ សាធារណជនដោយចេតនា អំពីការប្រមូល ការចែករំលែក និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេលជាង ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០២១។","body":"ចៅក្រម ហ្រ្វេនស៊ីស ម៉ាតទូ (Francis Mathew) នៃរដ្ឋ New Mexico កាលពីថ្ងៃពុធម្សិលមិញ បានចេញដីកាបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យរហូតដល់ទៅ ២៥ ពាន់លានដុល្លារអាមេរិក ជាចំនួនស្មើនឹងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះពេញមួយត្រីមាស។\nការសម្រេចក្តីនេះ ធ្វើឡើងបន្ទាប់ពីការធ្វើសវនាការអស់រយៈពេល ២ សប្តាហ៍ ដោយតុលាការរកឃើញថា ក្រុមហ៊ុន Meta បាន បោកប្រាស់ និងភូតភរ សាធារណជនដោយចេតនា អំពីការប្រមូល ការចែករំលែក និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេលជាង ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០២១។\n\nដើមបណ្តឹងនៃក្តីក្តាំងនេះកើតចេញពីរឿងអាស្រូវពីការលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនរាប់លាននាក់ទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនានយោបាយ រួមទាំងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ដែលបានជួយឱ្យលោក Donald Trump ឈ្នះឆ្នោតអាណត្តិដំបូងនោះ។\nគណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុន Meta បានប្រព្រឹត្តល្មើសនឹងច្បាប់របស់រដ្ឋ New Mexico ច្រើនជាង ៤០ លានលើក ដោយប៉ះពាល់ដល់ពលរដ្ឋស្ទើរតែទាំងអស់ ក្នុងរដ្ឋដែលមានប្រជាជនប្រមាណ ២ លាននាក់មួយនេះ។\n\nជាការឆ្លើយតប ប្រធានមេធាវីរបស់ក្រុមហ៊ុន Meta លោក ស៊ីជេ ម៉ាហានី (CJ Mahoney) បានរិះគុនយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ដោយអះអាងថា ការផាកពិន័យដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឱ្យក្រុមហ៊ុនស្ទើរតែមិនអាចធ្វើអាជីវកម្មបានតទៅទៀតនៅក្នុងរដ្ឋ New Mexico និងបានប្រកាសដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ៕ដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13463","languageVersionId":"6822","visibilityVersion":"5","versionToken":"a1.W9CGBqZi6df_GhA5gOTg1hrRpEICgS7exGfnCyJRGTs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-22T06:20:16Z"}