# តុលាការរដ្ឋ New Mexico បង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យ ២៥ ពាន់លានដុល្លារ ជុំវិញរឿងអាស្រូវលួចទិន្នន័យ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10323>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13463","languageVersionId":"6822","visibilityVersion":"5","versionToken":"a1.W9CGBqZi6df_GhA5gOTg1hrRpEICgS7exGfnCyJRGTs"}

Original publication: 2026-10-22T06:20:16Z

ចៅក្រម ហ្រ្វេនស៊ីស ម៉ាតទូ (Francis Mathew) នៃរដ្ឋ New Mexico កាលពីថ្ងៃពុធម្សិលមិញ បានចេញដីកាបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យរហូតដល់ទៅ ២៥ ពាន់លានដុល្លារអាមេរិក ជាចំនួនស្មើនឹងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះពេញមួយត្រីមាស។ ការសម្រេចក្តីនេះ ធ្វើឡើងបន្ទាប់ពីការធ្វើសវនាការអស់រយៈពេល ២ សប្តាហ៍ ដោយតុលាការរកឃើញថា ក្រុមហ៊ុន Meta បាន បោកប្រាស់ និងភូតភរ សាធារណជនដោយចេតនា អំពីការប្រមូល ការចែករំលែក និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេលជាង ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០២១។

ចៅក្រម ហ្រ្វេនស៊ីស ម៉ាតទូ (Francis Mathew) នៃរដ្ឋ New Mexico កាលពីថ្ងៃពុធម្សិលមិញ បានចេញដីកាបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យរហូតដល់ទៅ ២៥ ពាន់លានដុល្លារអាមេរិក ជាចំនួនស្មើនឹងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះពេញមួយត្រីមាស។
ការសម្រេចក្តីនេះ ធ្វើឡើងបន្ទាប់ពីការធ្វើសវនាការអស់រយៈពេល ២ សប្តាហ៍ ដោយតុលាការរកឃើញថា ក្រុមហ៊ុន Meta បាន បោកប្រាស់ និងភូតភរ សាធារណជនដោយចេតនា អំពីការប្រមូល ការចែករំលែក និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេលជាង ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០២១។

ដើមបណ្តឹងនៃក្តីក្តាំងនេះកើតចេញពីរឿងអាស្រូវពីការលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនរាប់លាននាក់ទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនានយោបាយ រួមទាំងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ដែលបានជួយឱ្យលោក Donald Trump ឈ្នះឆ្នោតអាណត្តិដំបូងនោះ។
គណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុន Meta បានប្រព្រឹត្តល្មើសនឹងច្បាប់របស់រដ្ឋ New Mexico ច្រើនជាង ៤០ លានលើក ដោយប៉ះពាល់ដល់ពលរដ្ឋស្ទើរតែទាំងអស់ ក្នុងរដ្ឋដែលមានប្រជាជនប្រមាណ ២ លាននាក់មួយនេះ។

ជាការឆ្លើយតប ប្រធានមេធាវីរបស់ក្រុមហ៊ុន Meta លោក ស៊ីជេ ម៉ាហានី (CJ Mahoney) បានរិះគុនយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ដោយអះអាងថា ការផាកពិន័យដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឱ្យក្រុមហ៊ុនស្ទើរតែមិនអាចធ្វើអាជីវកម្មបានតទៅទៀតនៅក្នុងរដ្ឋ New Mexico និងបានប្រកាសដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ៕ដោយ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


