{"asset":"news","key":"10329","locale":"km","id":"news:10329:km","entityId":"news:10329","canonicalUrl":"https://www.kps-tv.com/km/news/detail/10329","state":"ready","title":"តម្លៃប្រេងឆៅសកលហក់ឡើងខ្លាំង! ក្រោយអាមេរិកបញ្ជាជម្លៀសពលរដ្ឋចេញពីប្រទេសអារ៉ាប៊ីសាអូឌីត","summary":"តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបាន ស្ទុះហក់ឡើងយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី លើប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានបង្ខំឱ្យសហរដ្ឋអាមេរិក ប្រកាសបញ្ជាជម្លៀសបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេ ចេញពីប្រទេសនេះ។ ស្ថានការណ៍ដ៏ក្តៅគគុកនេះ បានជំរុញឱ្យតម្លៃទីផ្សារថាមពលកើនឡើងយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង ១.២៩ ដុល្លារ ឬ ១.២% គឺកើនដល់ ១១០.១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅអាមេរិក WTI កើនឡើង ៩៧ សេន ឬ ១% គឺកើនដល់ ៩៨.១២ ដុល្លារក្នុងមួយបារ៉ែល។","body":"តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបាន ស្ទុះហក់ឡើងយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី លើប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានបង្ខំឱ្យសហរដ្ឋអាមេរិក ប្រកាសបញ្ជាជម្លៀសបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេ ចេញពីប្រទេសនេះ។\n\nស្ថានការណ៍ដ៏ក្តៅគគុកនេះ បានជំរុញឱ្យតម្លៃទីផ្សារថាមពលកើនឡើងយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង ១.២៩ ដុល្លារ ឬ ១.២% គឺកើនដល់ ១១០.១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅអាមេរិក WTI កើនឡើង ៩៧ សេន ឬ ១% គឺកើនដល់ ៩៨.១២ ដុល្លារក្នុងមួយបារ៉ែល។\n\nយោងតាមទិន្នន័យពី Kpler បានបង្ហាញថា មានការវាយប្រហារលើនាវាដឹកជញ្ជូនយ៉ាងហោចណាស់ ១៨ លើក ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ខណៈដែលអ៊ីរ៉ង់បានពង្រីកការវាយប្រហារលើនាវាដឹកប្រេងហួសពីច្រកសមុទ្រហ័រមូស រហូតដល់ឈូងសមុទ្រអូម៉ង់។\n\nទន្ទឹមនឹងនេះ ស្តុកប្រេងអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយយោងតាមទីភ្នាក់ងារព័ត៌មានថាមពលអាមេរិក (EIA) បានបញ្ជាក់ថា ស្តុកប្រេងឆៅអាមេរិក បានធ្លាក់ចុះ ៣.០៦ លានបារ៉ែល មកត្រឹម ៤១២.៥ លានបារ៉ែល ដែលជំរុញឱ្យក្រសួងថាមពលអាមេរិក ប្រកាស ផ្តល់កម្ចីប្រេងបម្រុងអាសន្នជិត ១/៣ នៃស្តុកប្រេងបម្រុងអាសន្ន ១ លានបារ៉ែល ដើម្បីជួយទប់ទល់នឹងតម្លៃប្រេងឥន្ធនៈដែលកំពុងហក់ឡើងខ្លាំង៕\n ដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13404","languageVersionId":"6853","visibilityVersion":"3","versionToken":"a1.n5ZtZEzuVy1Yuqzo3OFVgvQY3PXlliQY4qxUP5JJ9xk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-22T07:09:31Z"}