# តម្លៃប្រេងឆៅសកលហក់ឡើងខ្លាំង! ក្រោយអាមេរិកបញ្ជាជម្លៀសពលរដ្ឋចេញពីប្រទេសអារ៉ាប៊ីសាអូឌីត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10329>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13404","languageVersionId":"6853","visibilityVersion":"3","versionToken":"a1.n5ZtZEzuVy1Yuqzo3OFVgvQY3PXlliQY4qxUP5JJ9xk"}

Original publication: 2026-10-22T07:09:31Z

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបាន ស្ទុះហក់ឡើងយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី លើប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានបង្ខំឱ្យសហរដ្ឋអាមេរិក ប្រកាសបញ្ជាជម្លៀសបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេ ចេញពីប្រទេសនេះ។ ស្ថានការណ៍ដ៏ក្តៅគគុកនេះ បានជំរុញឱ្យតម្លៃទីផ្សារថាមពលកើនឡើងយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង ១.២៩ ដុល្លារ ឬ ១.២% គឺកើនដល់ ១១០.១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅអាមេរិក WTI កើនឡើង ៩៧ សេន ឬ ១% គឺកើនដល់ ៩៨.១២ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបាន ស្ទុះហក់ឡើងយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី លើប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានបង្ខំឱ្យសហរដ្ឋអាមេរិក ប្រកាសបញ្ជាជម្លៀសបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេ ចេញពីប្រទេសនេះ។

ស្ថានការណ៍ដ៏ក្តៅគគុកនេះ បានជំរុញឱ្យតម្លៃទីផ្សារថាមពលកើនឡើងយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង ១.២៩ ដុល្លារ ឬ ១.២% គឺកើនដល់ ១១០.១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅអាមេរិក WTI កើនឡើង ៩៧ សេន ឬ ១% គឺកើនដល់ ៩៨.១២ ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យពី Kpler បានបង្ហាញថា មានការវាយប្រហារលើនាវាដឹកជញ្ជូនយ៉ាងហោចណាស់ ១៨ លើក ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ខណៈដែលអ៊ីរ៉ង់បានពង្រីកការវាយប្រហារលើនាវាដឹកប្រេងហួសពីច្រកសមុទ្រហ័រមូស រហូតដល់ឈូងសមុទ្រអូម៉ង់។

ទន្ទឹមនឹងនេះ ស្តុកប្រេងអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយយោងតាមទីភ្នាក់ងារព័ត៌មានថាមពលអាមេរិក (EIA) បានបញ្ជាក់ថា ស្តុកប្រេងឆៅអាមេរិក បានធ្លាក់ចុះ ៣.០៦ លានបារ៉ែល មកត្រឹម ៤១២.៥ លានបារ៉ែល ដែលជំរុញឱ្យក្រសួងថាមពលអាមេរិក ប្រកាស ផ្តល់កម្ចីប្រេងបម្រុងអាសន្នជិត ១/៣ នៃស្តុកប្រេងបម្រុងអាសន្ន ១ លានបារ៉ែល ដើម្បីជួយទប់ទល់នឹងតម្លៃប្រេងឥន្ធនៈដែលកំពុងហក់ឡើងខ្លាំង៕
 ដោយ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


