# ខេត្តព្រះសីហនុ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ឆ្នាំ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10334>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13409","languageVersionId":"6863","visibilityVersion":"3","versionToken":"a1.S2N1dr3xUcXmz_xweFYs7R3jQvXjSAo1Yl_Nni8GWH8"}

Original publication: 2026-10-22T07:57:12Z

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សា និងបែងចែកភារកិច្ចលម្អិត សំដៅធានាឱ្យដំណើរការរៀបចំព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់មួយនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពទាក់ទាញ សន្តិសុខ និងសណ្តាប់ធ្នាប់ខ្ពស់។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទដ៏មានអត្ថន័យជ្រាលជ្រៅគឺ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ដែលជាសារមួយដ៏សំខាន់ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ឆ្នេរ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំផុសការយល់ដឹងអំពីការអភិរក្សបរិស្ថាន និងធនធានធម្មជាតិសមុទ្រកម្ពុជាឱ្យបានគង់វង្សយូរអង្វែង៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


