{"asset":"news","key":"10335","locale":"km","id":"news:10335:km","entityId":"news:10335","canonicalUrl":"https://www.kps-tv.com/km/news/detail/10335","state":"ready","title":"អគ្គិភ័យឆាបឆេះតូបលក់គ្រឿងអលង្ការ និងសម្ភារផ្សេងៗអស់ ៤តូប ក្បែរផ្សារសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស","summary":"ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះបំផ្លាញតូបលក់គ្រឿងអលង្ការ និងសម្ភារផ្សេងៗអស់ចំនួន ៤តូប ដែលមានទីតាំងស្ថិតនៅក្បែរផ្សារសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០:០០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកទប់ស្កាត់រហូតរលត់ទៅវិញទាំងស្រុង។","body":"ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះបំផ្លាញតូបលក់គ្រឿងអលង្ការ និងសម្ភារផ្សេងៗអស់ចំនួន ៤តូប ដែលមានទីតាំងស្ថិតនៅក្បែរផ្សារសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០:០០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។\n\nភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកទប់ស្កាត់រហូតរលត់ទៅវិញទាំងស្រុង។ ហេតុការណ៍នេះពុំបានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។\nបច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើង ព្រមទាំងវាយតម្លៃទំហំនៃការខូចខាតជាក់ស្តែង៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13410","languageVersionId":"6869","visibilityVersion":"3","versionToken":"a1.bQTDDLDL9GysBIpukIMjMwn5Vzf_Q3gsJCmDLdagBkk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-22T08:34:03Z"}