{"asset":"news","key":"10336","locale":"km","id":"news:10336:km","entityId":"news:10336","canonicalUrl":"https://www.kps-tv.com/km/news/detail/10336","state":"ready","title":"រុស្ស៊ីដោះលែងពលរដ្ឋអាមេរិក លោក Stephen Hubbard ឱ្យមានសេរីភាព ក្រោយជាប់ឃុំក្នុងពន្ធនាគារជាង ៤ ឆ្នាំ!","summary":"កាលពីថ្ងៃពុធ ទី២១ ខែតុលាម្សិលមិញនេះ បានសម្រេចដោះលែងលោក Stephen Hubbard បុរសជនជាតិអាមេរិកដែលត្រូវកងទ័ពរុស្ស៊ីចាប់ឃុំខ្លួនអស់រយៈពេលជាង ៤ ឆ្នាំក្រោមបទចោទប្រកាន់ថាធ្វើជា កងទ័ពជួល ឱ្យប្រទេសអ៊ុយក្រែន។ ការដោះលែងនេះ បានសម្រេចឡើងក្នុងអំឡុងពេលទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិក ក្នុងបរិបទដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងអនុវត្តវិធានការការទូតសម្រាលសម្ពាធលើរុស្ស៊ី។","body":"កាលពីថ្ងៃពុធ ទី២១ ខែតុលាម្សិលមិញនេះ បានសម្រេចដោះលែងលោក Stephen Hubbard បុរសជនជាតិអាមេរិកដែលត្រូវកងទ័ពរុស្ស៊ីចាប់ឃុំខ្លួនអស់រយៈពេលជាង ៤ ឆ្នាំក្រោមបទចោទប្រកាន់ថាធ្វើជា កងទ័ពជួល ឱ្យប្រទេសអ៊ុយក្រែន។ ការដោះលែងនេះ បានសម្រេចឡើងក្នុងអំឡុងពេលទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិក ក្នុងបរិបទដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងអនុវត្តវិធានការការទូតសម្រាលសម្ពាធលើរុស្ស៊ី។\nនៅក្នុងជំនួបផ្ទាល់ជាមួយលោក Putin លោក Witkoff បានកោតសរសើរមេដឹកនាំរុស្ស៊ីថាជា អ្នកមានចិត្តមនុស្សធម៌ ខណៈដែលអ្នកទាំងពីរកំពុងពិភាក្សាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ស្របពេលដែលលោក ត្រាំ កំពុងដាក់សម្ពាធលើអ៊ុយក្រែន ឱ្យប្រញាប់ទទួលយកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។\n\nគួរបញ្ជាក់ផងដែរថា លោក Hubbard ជាអតីតយុទ្ធជនកងទ័ពអាកាសអាមេរិក និងជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់។ លោកបានចូលនិវត្តន៍នៅប្រទេសស៊ីបកាលពីឆ្នាំ ២០១២ ហើយក្រោយមកបានផ្លាស់ទៅរស់នៅប្រទេសអ៊ុយក្រែន។ក្រោយមក លោកត្រូវបានកងទ័ពរុស្ស៊ីចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០២២ បន្ទាប់ពីរុស្ស៊ីវាយដណ្តើមកាន់កាប់តំបន់ដែលលោកកំពុងរស់នៅ ហើយតុលាការរុស្ស៊ីបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារជិត ៧ ឆ្នាំក្រោមការចោទប្រកាន់ថាលោក ជាកងទ័ពស៊ីឈ្នួលរបស់អ៊ុយក្រែន៕ដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13411","languageVersionId":"6871","visibilityVersion":"5","versionToken":"a1.dGV-9fYlwcHEm8rDCWwrdJZr7GrPVKwC5gsVdfPK5eM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-22T09:05:53Z"}