# ពន្ធនាគារខេត្តស្វាយរៀង ផ្ទេរជនជាប់ឃុំទៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីបន្តការអប់រំកែប្រែ និងស្តារនីតិសម្បទា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10337>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"13412","languageVersionId":"6880","visibilityVersion":"5","versionToken":"a1.k9tIL_H2AxOqde_w0Egfk7j5Qm8bFwOqU3lp7OzK_Go"}

Original publication: 2026-10-22T09:19:09Z

ជនជាប់ឃុំត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ហើយនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ក្រោមការសហការរវាងកម្លាំងពាក់ព័ន្ធ ដោយអនុវត្តតាមការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងដឹកនាំអនុវត្តផ្ទាល់ដោយលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

ជនជាប់ឃុំត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ហើយនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ក្រោមការសហការរវាងកម្លាំងពាក់ព័ន្ធ ដោយអនុវត្តតាមការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងដឹកនាំអនុវត្តផ្ទាល់ដោយលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ។
ការផ្ទេរជនជាប់ឃុំខាងលើមានការចូលរួមពីនាយកដ្ឋានសន្តិសុខពន្ធនាគារ នាយកដ្ឋានប្រតិបត្តិ ពន្ធនាគារខេត្តស្វាយរៀង មណ្ឌលអប់រំកែប្រែទី៣ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។
ការដឹកបញ្ជូនត្រូវបានអនុវត្តប្រកបដោយសុវត្ថិភាព ដើម្បីឱ្យជនជាប់ឃុំបន្តការអប់រំកែប្រែ និងស្តារនីតិសម្បទានៅមណ្ឌលអប់រំកែប្រែទី៣៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


