{"asset":"news","key":"10352","locale":"km","id":"news:10352:km","entityId":"news:10352","canonicalUrl":"https://www.kps-tv.com/km/news/detail/10352","state":"ready","title":"កម្ពុជា-FAO ពង្រឹងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម!","summary":"កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ។ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ។","body":"កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ។ \nភាគីទាំងពីរ បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ។\n\nក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះលោកស្រី Rebekah Bell និងអង្គការ FAO ដែលបានរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា និងគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដារ មាត្រាសាស្ត្រ ការធ្វើតេស្តវិភាគ និងការវាយតម្លៃទទួលស្គាល់ ដើម្បីគាំទ្រដល់ការកែច្នៃ ផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការនាំចេញ៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13598","languageVersionId":"7367","visibilityVersion":"3","versionToken":"a1.HJzHfXonhCTxqTI2e1_RTwua_YksS1kDmbEJEN9oxoY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T01:52:11Z"}