{"asset":"news","key":"10353","locale":"km","id":"news:10353:km","entityId":"news:10353","canonicalUrl":"https://www.kps-tv.com/km/news/detail/10353","state":"ready","title":"អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦)","summary":"ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីភាគីជម្លោះកម្ពុជាចំនួន៤ និងសាក្សីអន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងគោលបំណងស្វែងរកដំណោះស្រាយនយោបាយ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ដោយមានការចូលរួមពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងការផ្តួចផ្តើមគំនិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយដើម្បីនាំប្រទេសចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃ។","body":"ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីភាគីជម្លោះកម្ពុជាចំនួន៤ និងសាក្សីអន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងគោលបំណងស្វែងរកដំណោះស្រាយនយោបាយ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។\nកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ដោយមានការចូលរួមពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងការផ្តួចផ្តើមគំនិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយដើម្បីនាំប្រទេសចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃ។\nក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កម្ពុជាបានបោះជំហានទៅរកការរៀបចំការបោះឆ្នោត ការបង្កើតបានរដ្ឋធម្មនុញ្ញ និងការកសាងរបបរាជានិយម ព្រមទាំងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ ទន្ទឹមគ្នានេះតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានអនុវត្តជាបន្តបន្ទាប់ ក៏បានរួមចំណែកក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅកម្ពុជាទាំងស្រុង។\nតាមរយៈស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ កិច្ចព្រមព្រៀងនេះបានក្លាយជាមូលដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយសំរាប់កម្ពុជា ដែលបានរួមចំណែកដល់ការផ្លាស់ប្តូររបស់កម្ពុជា និងការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។\nក្នុងឱកាសខួបលើកទី៣៥នេះ ការរំឭកឡើងវិញនូវអត្ថន័យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាការរំឭកពីតម្លៃនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមចំណែករបស់ភាគីពាក់ព័ន្ធក្នុងការស្វែងរកអនាគតប្រកបដោយស្ថិរភាពសម្រាប់ប្រទេសកម្ពុជា។\nប្រទេសបារាំងដែលបានស្វាគមន៍ និងធ្វើជាសហប្រធានសន្និសីទជាមួយប្រទេសឥណ្ឌូនេស៊ី រហូតដែលនាំទៅដល់ការចុះហត្ថលេខាដ៏មានសារៈសំខាន់សំរាប់កម្ពុជា បានគូសបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវមរតកនៃគោលការណ៍នានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចារឹកក្នុងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា។ គោលការណ៍ទាំងនេះនៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រកប ដោយស្ថិរភាព ចីរភាព និងដែលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។\n\"សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ សិទ្ធិសេរីភាពរបស់មនុស្សជាតិ ការអភិវឌ្ឍ និងអនាគតរបស់ប្រជាជនកម្ពុជា\"។អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13615","languageVersionId":"7368","visibilityVersion":"3","versionToken":"a1.Stjn-7lqjVPAX1iCiPgsJN0R-Y1wCsAgx1y7Mo4EFeU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T02:11:51Z"}