{"asset":"news","key":"10354","locale":"km","id":"news:10354:km","entityId":"news:10354","canonicalUrl":"https://www.kps-tv.com/km/news/detail/10354","state":"ready","title":"កម្ពុជា-វៀតណាម គ្រោងបង្កើត«មជ្ឈមណ្ឌលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ»នៅភ្នំពេញ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែម!","summary":"កាលពីរសៀលទី២១ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មបានអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំជំនួបតភ្ជាប់ធុរកិច្ចកម្ពុជា-វៀតណាម និងពិភាក្សាលើគំនិតផ្តួចផ្តើមចុះកិច្ចព្រមព្រៀងសហការរវាងផ្សារ KC Market, ក្រុមហ៊ុន Mekong Tay Ninh និងក្រុមហ៊ុន RNR INVESTMENT ក្នុងការបង្កើត «មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ។ តាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម, ពង្រឹងការតភ្ជាប់ធុរកិច្ច, ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ, ពង្រីកទីផ្សារ, បង្កើនឱកាសចែកចាយផលិតផល និងរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមបង្កើត«មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ ដើម្បីបង្កើតជាយន្តការតភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល និងអ្នកចែកចាយនៃប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្សព្វផ្សាយផលិតផល ការផ្គូរផ្គងធុរកិច្ច និងការអភិវឌ្ឍបណ្តាញចែកចាយឱ្យកាន់តែមានប្រសិទ្ធភាព៕","body":"កាលពីរសៀលទី២១ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មបានអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំជំនួបតភ្ជាប់ធុរកិច្ចកម្ពុជា-វៀតណាម និងពិភាក្សាលើគំនិតផ្តួចផ្តើមចុះកិច្ចព្រមព្រៀងសហការរវាងផ្សារ KC Market, ក្រុមហ៊ុន Mekong Tay Ninh និងក្រុមហ៊ុន RNR INVESTMENT ក្នុងការបង្កើត «មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ។\nតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម, ពង្រឹងការតភ្ជាប់ធុរកិច្ច, ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ, ពង្រីកទីផ្សារ, បង្កើនឱកាសចែកចាយផលិតផល និងរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមបង្កើត«មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ ដើម្បីបង្កើតជាយន្តការតភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល និងអ្នកចែកចាយនៃប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្សព្វផ្សាយផលិតផល ការផ្គូរផ្គងធុរកិច្ច និងការអភិវឌ្ឍបណ្តាញចែកចាយឱ្យកាន់តែមានប្រសិទ្ធភាព៕ \nដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13616","languageVersionId":"7385","visibilityVersion":"3","versionToken":"a1.cS0p1ZK0bUXJvNI922KQixQZCT9IK-8oPJHXWaGwtOw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T02:31:49Z"}