{"asset":"news","key":"10356","locale":"km","id":"news:10356:km","entityId":"news:10356","canonicalUrl":"https://www.kps-tv.com/km/news/detail/10356","state":"ready","title":"កម្ពុជាប្រកាសជំហរច្បាស់លាស់! បដិសេធការចោទប្រកាន់របស់ថៃ ប្រាសាទមិនត្រូវយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយទ្បើយ","summary":"ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាប្រើប្រាស់ប្រាសាទបុរាណសម្រាប់គោលបំណងយោធា ដោយបញ្ជាក់ថា ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលត្រូវការការការពារ និងអភិរក្ស មិនមែនជាមូលដ្ឋានយោធា ឬឧបករណ៍នយោបាយឡើយ។ ក្រសួងបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌវប្បធម៌ ស្របតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ ព្រមទាំងចាត់ទុកការអភិរក្សប្រាសាទបុរាណជាកាតព្វកិច្ចសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។","body":"ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាប្រើប្រាស់ប្រាសាទបុរាណសម្រាប់គោលបំណងយោធា ដោយបញ្ជាក់ថា ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលត្រូវការការការពារ និងអភិរក្ស មិនមែនជាមូលដ្ឋានយោធា ឬឧបករណ៍នយោបាយឡើយ។\nក្រសួងបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌវប្បធម៌ ស្របតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ ព្រមទាំងចាត់ទុកការអភិរក្សប្រាសាទបុរាណជាកាតព្វកិច្ចសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។\n\nជាមួយគ្នានេះ កម្ពុជាបានតវ៉ាចំពោះវត្តមានកងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវិទ្យាផ្សេងទៀតតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយអះអាងថា សកម្មភាពទាំងនេះធ្វើឡើងដោយគ្មានការអនុញ្ញាតពីកម្ពុជា និងបង្កការព្រួយបារម្ភចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី។\nកម្ពុជាក៏បានលើកឡើងពីការខូចខាតប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ក្នុងអំឡុងការប៉ះទង្គិចប្រដាប់អាវុធនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យមានការការពារបេតិកភណ្ឌ និងការទទួលខុសត្រូវចំពោះការខូចខាតដែលបានកើតឡើង។\n\nក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ការចោទប្រកាន់ដែលកម្ពុជាចាត់ទុកថាគ្មានមូលដ្ឋាន និងបញ្ឈប់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌរបស់កម្ពុជា ព្រមទាំងជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់តាមរយៈមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគី ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។\nលើសពីនេះ កម្ពុជាបានទាមទារឱ្យមានការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានអះអាងថា យកចេញពីប្រាសាទខ្នារ និងដឹកទៅប្រទេសថៃ។\nកម្ពុជាបញ្ជាក់ជំហរថា ប្រាសាទបុរាណត្រូវបានការពារ និងអភិរក្សក្នុងនាមជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ មិនត្រូវយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ ឬជាទីតាំងប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាឡើយ ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចក្នុងការការពារបេតិកភណ្ឌវប្បធម៌។អត្ថបទដោយ ៖សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13618","languageVersionId":"7388","visibilityVersion":"3","versionToken":"a1.n2HhMyEScbQWL-V2w-8o6YIv74DJpLCYZoGgMo_LcUU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T02:50:17Z"}