{"asset":"news","key":"10372","locale":"km","id":"news:10372:km","entityId":"news:10372","canonicalUrl":"https://www.kps-tv.com/km/news/detail/10372","state":"ready","title":"កម្ពុជាចូលរួមវេទិកាឃុនមីងស្ដីពីកិច្ចសហប្រតិបត្តិការអប់រំក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៩ នៅចិន!","summary":"នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោកជំទាវបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអប់រំក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៩ ដែលរៀបចំដោយមន្ទីរអប់រំខេត្តយូនណាន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឃុនមីង (KUST)។ ក្នុងឱកាសនោះ លោកជំទាវ បូ ច័ន្ទគុលិកា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) បានបើកទ្វារនៃឱកាសសម្រាប់តំបន់ ហើយការអប់រំគឺជាកត្តាដែលត្រៀមលក្ខណៈឱ្យប្រជាជនអាចទាញយកឱកាសនោះ ក្នុងបរិបទនៃការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា។","body":"នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោកជំទាវបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអប់រំក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៩ ដែលរៀបចំដោយមន្ទីរអប់រំខេត្តយូនណាន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឃុនមីង (KUST)។\nក្នុងឱកាសនោះ លោកជំទាវ បូ ច័ន្ទគុលិកា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) បានបើកទ្វារនៃឱកាសសម្រាប់តំបន់ ហើយការអប់រំគឺជាកត្តាដែលត្រៀមលក្ខណៈឱ្យប្រជាជនអាចទាញយកឱកាសនោះ ក្នុងបរិបទនៃការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា។\nជាមួយគ្នានោះ លោកជំទាវបណ្ឌិត បានលើកឡើងពីទិសដៅយុទ្ធសាស្ត្រចំនួន៤រួមមាន៖\n១. ការពង្រឹងជំនាញសម្រាប់ការងារ\n២. ការចែករំលែកទេពកោសល្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈសម្ព័ន្ធភាពអប់រំវិស្វកម្មក្នុងតំបន់\n៣. ការលើកកម្ពស់ស្មារតីសហគ្រិនភាពយុវជន\n៤. ការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន។\n\nបន្ថែមពីនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានលើកឡើងនូវសំណើជាក់ស្តែង ដើម្បីកសាងជំនាញស្តង់ដារ និងសាមគ្គីភាពក្នុងតំបន់ ចំនួន៣រួមមាន៖\n១. ការភ្ជាប់គូរវាងសាលារៀន និងសាកលវិទ្យាល័យក្នុងចំណោមប្រទេសជាសមាជិក RCEP\n២. ការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមក ដោយចាប់ផ្តើមពីវិស័យវិស្វកម្ម និងបច្ចេកទេស\n៣. ការប្រើប្រាស់កម្មវិធីសហប្រតិបត្តិការរបស់RCEP សម្រាប់ការអប់រំ និងការបណ្តុះបណ្តាល៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13620","languageVersionId":"7401","visibilityVersion":"3","versionToken":"a1.z3_8wXsNe2_IOrK41vUoCuIihNh1n9eWOwlR_c5E2MA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T03:27:06Z"}