{"asset":"news","key":"10375","locale":"km","id":"news:10375:km","entityId":"news:10375","canonicalUrl":"https://www.kps-tv.com/km/news/detail/10375","state":"ready","title":"កំពូលមហាសេដ្ឋី ៣ រូប ស្ថិតក្នុងចំណោមអ្នកខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក","summary":"មហាសេដ្ឋីប្រាក់លានចំនួន ៣ រូប មកពីប្រទេសចិន ឥណ្ឌា និងជប៉ុន បានធ្លាក់ខ្លួនចូលទៅក្នុងចំណោមបុគ្គលទាំង ៥ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាម្សិលមិញនេះ។ យោងតាមទិន្នន័យជាក់ស្តែង ឬ Real-time data របស់ទស្សនាវដ្តី Forbes លោក Robin Zeng ប្រធានក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែលជាក្រុមហ៊ុនផលិតអាគុយ/ថ្មធំជាងគេបង្អស់នៅលើពិភពលោក បានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើលោក ដោយខាត់បង់អស់រហូតដល់ ៥.៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ៣.៣% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យលោក ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៦១ លើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៧.៣ ពាន់លានដុល្លារ។","body":"មហាសេដ្ឋីប្រាក់លានចំនួន ៣ រូប មកពីប្រទេសចិន ឥណ្ឌា និងជប៉ុន បានធ្លាក់ខ្លួនចូលទៅក្នុងចំណោមបុគ្គលទាំង ៥ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាម្សិលមិញនេះ។\n\nយោងតាមទិន្នន័យជាក់ស្តែង ឬ Real-time data របស់ទស្សនាវដ្តី Forbes លោក Robin Zeng ប្រធានក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែលជាក្រុមហ៊ុនផលិតអាគុយ/ថ្មធំជាងគេបង្អស់នៅលើពិភពលោក បានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើលោក ដោយខាត់បង់អស់រហូតដល់ ៥.៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ៣.៣% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យលោក ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៦១ លើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៧.៣ ពាន់លានដុល្លារ។\n\nមហាសេដ្ឋីមានបំផុតទី ២ របស់ឥណ្ឌា និងជាប្រធានក្រុមហ៊ុនសម្ព័ន្ធ Adani Group បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក ក្នុងការខាតបង់ទ្រព្យសម្បត្តិអស់ ២.៩ ពាន់លានដុល្លារ  ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ១.៨% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក ធ្លាក់ចុះមកត្រឹម ៧៥.៣ ពាន់លានដុល្លារ ដោយធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ២៨ ក្នុងពិភពលោក។\nមហាសេដ្ឋីមានបំផុតទី ២ របស់ជប៉ុន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគយក្ស SoftBank Group នៅតែបន្តឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះ ដោយខាតបង់ ២.៨ ពាន់លានដុល្លារ ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ៦.៩% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក ធ្លាក់មកត្រឹម ៥៣.៣ ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់លេខ ៣៤ ក្នុងពិភពលោក។\n\nរីឯមហាសេដ្ឋី ២ រូបទៀតដែលជាប់ក្នុងបញ្ជីឈ្មោះអ្នកខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេទាំង ៥ នៅលើពិភពលោកកាលពីថ្ងៃព្រហស្បត្តិនោះ គឺស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ដែលទ្រព្យសម្បត្តិរបស់លោក ធ្លាក់ចុះមកត្រឹម ២៧៤.៧ ពាន់លានដុល្លារ និងសហស្ថាបនិកម្នាក់ទៀត គឺលោក Sergey Brin ដែលទ្រព្យសម្បត្តិរបស់លោក ធ្លាក់មកត្រឹម ២៥២.៨ ពាន់លានដុល្លារ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13623","languageVersionId":"7409","visibilityVersion":"3","versionToken":"a1.FmJ5r1rTJtMbJN2naUou96bG_5BC2QB9NBeue_IpnS8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T04:04:02Z"}