# កម្ពុជា-បារាំង ប្ដេជ្ញាថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10376>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13624","languageVersionId":"7413","visibilityVersion":"3","versionToken":"a1.BFURB5UKrvEfnHCAlZgkPDTIU1jj3LB7CgPtntRjXLQ"}

Original publication: 2026-10-23T04:12:50Z

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសារមន្ទីរជាតិកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកគម្រោងនេះជាសក្ខីភាពបញ្ជាក់ពីភាពស៊ីជម្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងបារាំង ដែលបានកសាងឡើងលើមូលដ្ឋាននៃប្រវត្តិសាស្ត្រដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរួមក្នុងការថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌។

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសារមន្ទីរជាតិកម្ពុជា។

 លោកជំទាវបណ្ឌិត បានចាត់ទុកគម្រោងនេះជាសក្ខីភាពបញ្ជាក់ពីភាពស៊ីជម្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងបារាំង ដែលបានកសាងឡើងលើមូលដ្ឋាននៃប្រវត្តិសាស្ត្រដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរួមក្នុងការថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌។

សូមរម្លឹកថា គម្រោងនេះបានចាប់ផ្តើមរូបរាងឡើងក្រោយមានមតិណែនាំ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោនាចុងអណត្តិទី៦ និងបន្ទាប់ពីជំនួបកំពូលរបស់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមប្រធានាធិបតីបារាំង។ ជាបន្តបន្ទាប់គម្រោងនេះទទួលបានការគាំទ្រ និងការផ្តល់ជាគោលការណ៍អនុវត្តរបស់សម្តេចធិបតី ព្រមទាំងការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងបរិបទនេះហើយដែលការសិក្សាសមិទ្ធិលទ្ធភាព «គម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិ» ដែលកិច្ចសហការផ្ទាល់រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតបារាំងនៅភ្នំពេញ ជាមួយនឹងថវិកា៩០ម៉ឺនយូរ៉ូ។

 ចក្ខុវិស័យនេះ គឺផ្តោតទៅលើការសិក្សាស្វែងរកលទ្ធភាពអភិវឌ្ឍសារមន្ទីរជាតិ កម្ពុជាឱ្យកាន់តែប្រសើរឡើង ដោយរក្សាបាននូវតម្លៃប្រវត្តិសាស្ត្ររបស់សារមន្ទីរ ពង្រឹងសមត្ថភាពក្នុងការថែរក្សា និងដាក់តាំងបង្ហាញសម្បត្តិវប្បធម៌ជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


