{"asset":"news","key":"10383","locale":"km","id":"news:10383:km","entityId":"news:10383","canonicalUrl":"https://www.kps-tv.com/km/news/detail/10383","state":"ready","title":"ឥណ្ឌូនេស៊ីព្រមានលុបអាជ្ញាប័ណ្ណក្រុមហ៊ុននានា ខណៈភ្លើងឆេះព្រៃ បណ្តាលឱ្យមនុស្សជាង ៣៣ ម៉ឺននាក់កើតជំងឺផ្លូវដង្ហើម","summary":"រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុកប្រឆាំងនឹងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ ដែលកើតឡើងជាញឹកញាប់ ខណៈផលប៉ះពាល់សុខភាពសាធារណៈបានកើនឡើងយ៉ាងខ្លាំង ដោយមានករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណី ត្រូវបានកត់ត្រានៅក្នុងតំបន់រងផលប៉ះពាល់ និងមានករណីថ្មីកើតឡើងប្រមាណ ៤៥២២ ករណី ជារៀងរាល់ថ្ងៃ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានថ្លែងថា ក្រុមហ៊ុនទាំងឡាយណាដែលរកឃើញថាបានរំលោភបំពានបទបញ្ញត្តិគ្រប់គ្រងដីធ្លី និងការទប់ស្កាត់អគ្គីភ័យជាញឹកញាប់ នឹងត្រូវប្រឈមមុខនឹងការលុបអាជ្ញាប័ណ្ណអាជីវកម្មចោល ព្រមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។","body":"រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុកប្រឆាំងនឹងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ ដែលកើតឡើងជាញឹកញាប់ ខណៈផលប៉ះពាល់សុខភាពសាធារណៈបានកើនឡើងយ៉ាងខ្លាំង ដោយមានករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណី ត្រូវបានកត់ត្រានៅក្នុងតំបន់រងផលប៉ះពាល់ និងមានករណីថ្មីកើតឡើងប្រមាណ ៤៥២២ ករណី ជារៀងរាល់ថ្ងៃ។\n\nប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានថ្លែងថា ក្រុមហ៊ុនទាំងឡាយណាដែលរកឃើញថាបានរំលោភបំពានបទបញ្ញត្តិគ្រប់គ្រងដីធ្លី និងការទប់ស្កាត់អគ្គីភ័យជាញឹកញាប់ នឹងត្រូវប្រឈមមុខនឹងការលុបអាជ្ញាប័ណ្ណអាជីវកម្មចោល ព្រមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។\nទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើការរំលោភបំពានដែលសង្ស័យ ដោយលទ្ធផលបឋមបានបង្ហាញថា ក្រុមហ៊ុនមួយចំនួន បានល្មើសបទបញ្ញត្តិជាច្រើនលើកច្រើនសាររួចមកហើយ។\n\nការព្រមានអំពីការរឹតបន្តឹងច្បាប់នេះ កើតឡើងខណៈដែលភ្លើងឆេះព្រៃ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ខណៈដែលករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណីនេះ រួមមានកុមារអាយុក្រោម ៥ ឆ្នាំចំនួន ៧៥.១៧២ នាក់ និងមនុស្សដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅចំនួន ២៥៨.២៩៨ នាក់៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13774","languageVersionId":"7467","visibilityVersion":"5","versionToken":"a1.muGWrFUlqlELbOJIHS7by6wN_0ZSoY0bnOTqpTKiNnE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T06:25:02Z"}