# ឃាត់ទុកនាវាដឹករ៉ែដែកអូស្ត្រាលីជាង ១៧ ម៉ឺនតោន បន្ទាប់ពីបុកផែនៅវៀតណាម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10384>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13738","languageVersionId":"7470","visibilityVersion":"4","versionToken":"a1.c3Kw-IR_hPP7bBVM_7X-PkRc7ZheNgqTFVKlw6r61nQ"}

Original publication: 2026-10-23T06:31:05Z

អាជ្ញាធរខេត្តក្វាងង៉ាយ (Quang Ngai) ប្រទេសវៀតណាម បានចេញដីកាបង្គាប់ឱ្យឃាត់ទុកនាវាដឹកទំនិញយក្សមួយគ្រឿងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីនាវានេះ បានបើកបុកស្ពានផែទឹកជ្រៅរបស់ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់វៀតណាម គឺក្រុមហ៊ុន Hoa Phat។ អាជ្ញាធរផែសមុទ្រខេត្ត Quang Ngai បានប្រកាសថា ខ្លួនកំពុងចាត់វិធានការយ៉ាងតឹងរឹង ក្នុងការអនុវត្តដីកាឃាត់នាវា Aquacharm ដែលជាប្រភេទនាវាដឹកទំនិញប្រវែង ២៩២ ម៉ែត្រ មាននាវិកចំនួន ២២ នាក់មកពីប្រទេសហ្វីលីពីន កូរ៉េខាងត្បូង និងជប៉ុន។

អាជ្ញាធរខេត្តក្វាងង៉ាយ (Quang Ngai) ប្រទេសវៀតណាម បានចេញដីកាបង្គាប់ឱ្យឃាត់ទុកនាវាដឹកទំនិញយក្សមួយគ្រឿងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីនាវានេះ បានបើកបុកស្ពានផែទឹកជ្រៅរបស់ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់វៀតណាម គឺក្រុមហ៊ុន Hoa Phat។

អាជ្ញាធរផែសមុទ្រខេត្ត Quang Ngai បានប្រកាសថា ខ្លួនកំពុងចាត់វិធានការយ៉ាងតឹងរឹង ក្នុងការអនុវត្តដីកាឃាត់នាវា Aquacharm ដែលជាប្រភេទនាវាដឹកទំនិញប្រវែង ២៩២ ម៉ែត្រ មាននាវិកចំនួន ២២ នាក់មកពីប្រទេសហ្វីលីពីន កូរ៉េខាងត្បូង និងជប៉ុន។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី ១៨ ខែតុលា ខណៈដែលនាវាដឹករ៉ែដែកដ៏ច្រើនសន្ធឹកសន្ធាប់ទម្ងន់ដល់ទៅ ១៧០.៥៨៦ តោន ចេញពីកំពង់ផែ Port Hedland ប្រទេសអូស្ត្រាលី និងបានមកដល់កំពង់ផែ Dung Quat ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី ១៤ ខែតុលា បានបុកពេញមួយទំហឹង ជាមួយស្ពានផែរបស់ក្រុមហ៊ុន Hoa Phat។
ទោះបីជាហេតុការណ៍នេះពុំបណ្តាលឱ្យមានករណីស្លាប់ និងរងរបួស ឬលេចធ្លាយប្រេងណាមួយក៏ដោយ ប៉ុន្តែការប៉ះទង្គិចនេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងដំណំនៅមុខនាវា និងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធស្ពានផែយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាភាគីរងគ្រោះ ក្រុមហ៊ុនដែកថែប Hoa Phat បានដាក់សំណើជាផ្លូវការស្នើសុំតុលាការឱ្យឃាត់នាវានេះទុក និងទាមទារសំណង់ប្រមាណ ២ ពាន់លានដុង ដែលស្មើនឹងប្រមាណ ៧៧.០០០ ដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង៕អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


