{"asset":"news","key":"10393","locale":"km","id":"news:10393:km","entityId":"news:10393","canonicalUrl":"https://www.kps-tv.com/km/news/detail/10393","state":"ready","title":"ប្រមុខការទូតកម្ពុជាបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម","summary":"ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។ ក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការកសាងសន្តិភាព ស្តារ និងកសាងកម្ពុជាឡើងវិញ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។","body":"ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។\nក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការកសាងសន្តិភាព ស្តារ និងកសាងកម្ពុជាឡើងវិញ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។\n\nឯកឧត្តមក៏បានលើកឡើងពីការចូលរួមរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងការពង្រឹងពហុភាគីនិយម។\nជាមួយគ្នានេះ កម្ពុជាបានសង្កត់ធ្ងន់លើការបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ ជំរុញសកម្មភាពអាកាសធាតុ និងគាំទ្រដល់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន និងប្រកបដោយចីរភាព នៅឆ្នាំ២០២៩។\n\nដោយឡែក លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកល។ លោកជំទាវក៏បានគូសបញ្ជាក់ពីកិច្ចសហការរវាងអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងស្ថាប័ន ពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋាន និងជំរុញការអភិវឌ្ឍដែលមិនទុកនរណាម្នាក់ចោល។\n\nលោកជំទាវបានរំឭកព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ «ខ្មែររួបរួម ខ្មែរខ្លាំង» និងលើកឡើងពីពាក្យស្លោក «ប្រជាជាតិរួបរួម ប្រជាជាតិរឹងមាំ» ដើម្បីជំរុញស្មារតីសាមគ្គីភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។\nពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការបន្តពង្រឹងភាពជាដៃគូ ដោយផ្តោតលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្ពោះទៅរកអនាគតដែលមានភាពធន់ បរិយាបន្ន និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់។អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13740","languageVersionId":"7491","visibilityVersion":"4","versionToken":"a1.TBkRmMhflg7SpWgcSbbdTEBC32gyeYGnnqJ1oriHcdU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T07:27:05Z"}