{"asset":"news","key":"10395","locale":"km","id":"news:10395:km","entityId":"news:10395","canonicalUrl":"https://www.kps-tv.com/km/news/detail/10395","state":"ready","title":"ប៉ូលិសម៉ាឡេស៊ីព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញធ្វើជា «អ្នករត់ពន្ធគ្រឿងញៀន» បន្ទាប់ពីមនុស្ស ៧២ នាក់ត្រូវចាប់ខ្លួននៅបរទេស","summary":"ពលរដ្ឋម៉ាឡេស៊ីសរុបចំនួន ៧២ នាក់ ត្រូវបានចាប់ខ្លួននៅបរទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅក្នុងឆ្នាំនេះ ដែលករណីនេះបានជំរុញឱ្យអាជ្ញាធរប៉ូលិស ចេញការព្រមានជាបន្ទាន់ដល់សាធារណជន កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃការធ្វើជា អ្នករត់ពន្ធគ្រឿងញៀន តាមរយៈការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ និងការស្នើសុំឱ្យជួយដឹកជញ្ជូនទំនិញជំនួសអ្នកដទៃ។ នាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនម៉ាឡេស៊ី បានបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី ១៥ ខែតុលា មានករណីបង្ក្រាបសរុបចំនួន ៤៨ ករណី ដោយរឹបអូសបានសារធាតុញៀនប្រមាណ ១៧០៤ គីឡូក្រាម មានតម្លៃរហូតដល់ ៨១,៧៦ លានរីងហ្គីត ដែលស្មើនឹងប្រមាណ ២០ លានដុល្លារអាមេរិក។","body":"ពលរដ្ឋម៉ាឡេស៊ីសរុបចំនួន ៧២ នាក់ ត្រូវបានចាប់ខ្លួននៅបរទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅក្នុងឆ្នាំនេះ ដែលករណីនេះបានជំរុញឱ្យអាជ្ញាធរប៉ូលិស ចេញការព្រមានជាបន្ទាន់ដល់សាធារណជន កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃការធ្វើជា អ្នករត់ពន្ធគ្រឿងញៀន តាមរយៈការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ និងការស្នើសុំឱ្យជួយដឹកជញ្ជូនទំនិញជំនួសអ្នកដទៃ។\nនាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនម៉ាឡេស៊ី បានបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី ១៥ ខែតុលា មានករណីបង្ក្រាបសរុបចំនួន ៤៨ ករណី ដោយរឹបអូសបានសារធាតុញៀនប្រមាណ ១៧០៤ គីឡូក្រាម មានតម្លៃរហូតដល់ ៨១,៧៦ លានរីងហ្គីត ដែលស្មើនឹងប្រមាណ ២០ លានដុល្លារអាមេរិក។\nក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួនទាំង ៧២ នាក់នោះ ប្រទេសថៃមានការចាប់ខ្លួនច្រើនជាងគេគឺ ១៩ នាក់ បន្ទាប់មកឥណ្ឌូនេស៊ី ១៦ នាក់ តៃវ៉ាន់ និងសិង្ហបុរី មួយកន្លែងៗ ៨ នាក់ ជប៉ុន ៥ នាក់ ហ្វីលីពីន ៤ នាក់ ព្រមទាំងការចាប់ខ្លួននៅប្រទេសឥណ្ឌា ហុងកុង ម៉ាកាវ កូរ៉េខាងត្បូង នីហ្សេរីយ៉ា និងស្រីលង្កា។\nនាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនម៉ាឡេស៊ី បានព្រមានថា បទល្មើសគ្រឿងញៀនប្រឈមនឹងទោសធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសជាច្រើន រួមទាំង ទោសប្រហារជីវិត ចំពោះបទល្មើសជាក់លាក់មួយចំនួននៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី អាស្រ័យទៅតាមច្បាប់ជាធរមាន និងអង្គហេតុនៃករណីនីមួយៗ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13750","languageVersionId":"7663","visibilityVersion":"4","versionToken":"a1.eQ9yLO6R3jCxNA4Che5OlyYwSoAE3oD4GNNLzB7z-qA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T07:37:37Z"}