# ប៉ូលិសម៉ាឡេស៊ីព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញធ្វើជា «អ្នករត់ពន្ធគ្រឿងញៀន» បន្ទាប់ពីមនុស្ស ៧២ នាក់ត្រូវចាប់ខ្លួននៅបរទេស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10395>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13750","languageVersionId":"7663","visibilityVersion":"4","versionToken":"a1.eQ9yLO6R3jCxNA4Che5OlyYwSoAE3oD4GNNLzB7z-qA"}

Original publication: 2026-10-23T07:37:37Z

ពលរដ្ឋម៉ាឡេស៊ីសរុបចំនួន ៧២ នាក់ ត្រូវបានចាប់ខ្លួននៅបរទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅក្នុងឆ្នាំនេះ ដែលករណីនេះបានជំរុញឱ្យអាជ្ញាធរប៉ូលិស ចេញការព្រមានជាបន្ទាន់ដល់សាធារណជន កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃការធ្វើជា អ្នករត់ពន្ធគ្រឿងញៀន តាមរយៈការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ និងការស្នើសុំឱ្យជួយដឹកជញ្ជូនទំនិញជំនួសអ្នកដទៃ។ នាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនម៉ាឡេស៊ី បានបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី ១៥ ខែតុលា មានករណីបង្ក្រាបសរុបចំនួន ៤៨ ករណី ដោយរឹបអូសបានសារធាតុញៀនប្រមាណ ១៧០៤ គីឡូក្រាម មានតម្លៃរហូតដល់ ៨១,៧៦ លានរីងហ្គីត ដែលស្មើនឹងប្រមាណ ២០ លានដុល្លារអាមេរិក។

ពលរដ្ឋម៉ាឡេស៊ីសរុបចំនួន ៧២ នាក់ ត្រូវបានចាប់ខ្លួននៅបរទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅក្នុងឆ្នាំនេះ ដែលករណីនេះបានជំរុញឱ្យអាជ្ញាធរប៉ូលិស ចេញការព្រមានជាបន្ទាន់ដល់សាធារណជន កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃការធ្វើជា អ្នករត់ពន្ធគ្រឿងញៀន តាមរយៈការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ និងការស្នើសុំឱ្យជួយដឹកជញ្ជូនទំនិញជំនួសអ្នកដទៃ។
នាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនម៉ាឡេស៊ី បានបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី ១៥ ខែតុលា មានករណីបង្ក្រាបសរុបចំនួន ៤៨ ករណី ដោយរឹបអូសបានសារធាតុញៀនប្រមាណ ១៧០៤ គីឡូក្រាម មានតម្លៃរហូតដល់ ៨១,៧៦ លានរីងហ្គីត ដែលស្មើនឹងប្រមាណ ២០ លានដុល្លារអាមេរិក។
ក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួនទាំង ៧២ នាក់នោះ ប្រទេសថៃមានការចាប់ខ្លួនច្រើនជាងគេគឺ ១៩ នាក់ បន្ទាប់មកឥណ្ឌូនេស៊ី ១៦ នាក់ តៃវ៉ាន់ និងសិង្ហបុរី មួយកន្លែងៗ ៨ នាក់ ជប៉ុន ៥ នាក់ ហ្វីលីពីន ៤ នាក់ ព្រមទាំងការចាប់ខ្លួននៅប្រទេសឥណ្ឌា ហុងកុង ម៉ាកាវ កូរ៉េខាងត្បូង នីហ្សេរីយ៉ា និងស្រីលង្កា។
នាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនម៉ាឡេស៊ី បានព្រមានថា បទល្មើសគ្រឿងញៀនប្រឈមនឹងទោសធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសជាច្រើន រួមទាំង ទោសប្រហារជីវិត ចំពោះបទល្មើសជាក់លាក់មួយចំនួននៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី អាស្រ័យទៅតាមច្បាប់ជាធរមាន និងអង្គហេតុនៃករណីនីមួយៗ៕អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


