{"asset":"news","key":"10396","locale":"km","id":"news:10396:km","entityId":"news:10396","canonicalUrl":"https://www.kps-tv.com/km/news/detail/10396","state":"ready","title":"អ៊ីរ៉ង់អះអាងថា នាវាដឹកប្រេង៧គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈការបារម្ភពីសង្គ្រាមទ្រង់ទ្រាយធំកើនឡើង","summary":"ប្រទេសអ៊ីរ៉ង់បានប្រកាសអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា នាវាដឹកប្រេងសរុបចំនួន ៧ គ្រឿង បានឆាបឆេះ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅច្រកសមុទ្រ Hormuz កាលពីយប់មិញ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដោយផ្ទាល់ពីសំណាក់កងទ័ពអ៊ីរ៉ង់ ឬបុកគ្រាប់មីនសមុទ្រ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារលើនាវាទាំងនោះ ដែលការអះអាងនេះកើតចេញពីកងទ័ពអាកាស និងកងជើងទឹកនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលបានចេញការគំរាមសារជាថ្មីថា នឹងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ ប្រសិនបើអាមេរិកនៅតែបន្តជួយបើកផ្លូវ និងការពារនាវាពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។","body":"ប្រទេសអ៊ីរ៉ង់បានប្រកាសអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា នាវាដឹកប្រេងសរុបចំនួន ៧ គ្រឿង បានឆាបឆេះ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅច្រកសមុទ្រ Hormuz កាលពីយប់មិញ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដោយផ្ទាល់ពីសំណាក់កងទ័ពអ៊ីរ៉ង់ ឬបុកគ្រាប់មីនសមុទ្រ។\n\nទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារលើនាវាទាំងនោះ ដែលការអះអាងនេះកើតចេញពីកងទ័ពអាកាស និងកងជើងទឹកនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលបានចេញការគំរាមសារជាថ្មីថា នឹងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ ប្រសិនបើអាមេរិកនៅតែបន្តជួយបើកផ្លូវ និងការពារនាវាពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។\n\nហេតុការណ៍ដ៏ក្តៅគគុកនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលនៃការបោះឆ្នោតនៅអ៊ីស្រាអែល ដែលលោកនាយករដ្ឋមន្ត្រី ប៊េនចាម៊ីន នេតាន់យ៉ាហ៊ូ អាចនឹងប្រឈមមុខនឹងការបាត់បង់អំណាច និងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកនាខែក្រោយនេះ ខណៈដែលស្ថានភាពនេះ បានបង្កឱ្យមានការព្រួយបារម្ភថា ការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ អាចនឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13771","languageVersionId":"7723","visibilityVersion":"5","versionToken":"a1.rFmot62S-bC0TQNnKIz30RIvk9fvxUspOvWmPdBvSII"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T07:45:12Z"}