{"asset":"news","key":"10397","locale":"km","id":"news:10397:km","entityId":"news:10397","canonicalUrl":"https://www.kps-tv.com/km/news/detail/10397","state":"ready","title":"កំពូលមហាសេដ្ឋី Elon Musk ចាយប្រាក់ដល់ ៤៤៥ លានដុល្លារ ជួយបក្សសាធារណរដ្ឋរក្សាការគ្រប់គ្រងលើព្រឹទ្ធសភាអាមេរិក","summary":"កំពូលមហាសេដ្ឋី Elon Musk បានបរិច្ចាគប្រាក់យ៉ាងហោចណាស់ ៤៤៥ លានដុល្លារអាមេរិក ដើម្បីជួយដល់គណបក្សសាធារណរដ្ឋ (Republicans) ឱ្យរក្សាការគ្រប់គ្រងលើព្រឹទ្ធសភាអាមេរិក។ ការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យបុរសមានបំផុតនៅលើពិភពលោករូបនេះ ក្លាយជាអ្នកឧបត្ថម្ភ និងបរិច្ចាគប្រាក់ច្រើនជាងគេបំផុតដែលត្រូវបានបង្ហាញជាសាធារណៈ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងកំណត់ការគ្រប់គ្រងលើសភាអាមេរិក អំឡុងពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិប្រធានាធិបតី Donald Trump នៅសេតវិមាន។","body":"កំពូលមហាសេដ្ឋី Elon Musk បានបរិច្ចាគប្រាក់យ៉ាងហោចណាស់ ៤៤៥ លានដុល្លារអាមេរិក ដើម្បីជួយដល់គណបក្សសាធារណរដ្ឋ (Republicans) ឱ្យរក្សាការគ្រប់គ្រងលើព្រឹទ្ធសភាអាមេរិក។ ការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យបុរសមានបំផុតនៅលើពិភពលោករូបនេះ ក្លាយជាអ្នកឧបត្ថម្ភ និងបរិច្ចាគប្រាក់ច្រើនជាងគេបំផុតដែលត្រូវបានបង្ហាញជាសាធារណៈ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងកំណត់ការគ្រប់គ្រងលើសភាអាមេរិក អំឡុងពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិប្រធានាធិបតី Donald Trump នៅសេតវិមាន។\n\nការបរិច្ចាគរបស់លោកមានទំហំច្រើនសន្ធឹកសន្ធាប់រួចទៅហើយកាលពីខែមុនៗ ដោយកាលពីខែកញ្ញា លោកបានបរិច្ចាគទឹកប្រាក់សរុប ១៥៨ លានដុល្លារ ដល់មូលនិធិភាពជាអ្នកដឹកនាំព្រឹទ្ធសភា ឬ Senate Leadership Fund) ដែលគាំទ្រដោយមេដឹកនាំសម្លេងភាគច្រើនក្នុងព្រឹទ្ធសភា និងបានផ្តល់មូលនិធិជាច្រើនលានដុល្លារផ្សេងទៀតក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រ។\n\nមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងលោកប្រធានាធិបតីអាមេរិក Donald Trump បានចេញការព្រមានយ៉ាងម៉ឹងម៉ាត់ដល់សមាជិកគណបក្សប្រជាធិបតេយ្យ ដែលមានផែនការស៊ើបអង្កេតលើផលប្រយោជន៍អាជីវកម្ម និងតួនាទីរបស់លោកនៅក្នុងរដ្ឋាភិបាលសហព័ន្ធ ប្រសិនបើពួកគេទទួលបានការគ្រប់គ្រងលើសភាក្នុងខែវិច្ឆិកានេះ ដោយលោកបានបង្ហោះនៅលើបណ្តាញសង្គម X របស់ខ្លួនថា អ្នកណាប្រើដាវ នឹងស្លាប់ដោយដាវ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13743","languageVersionId":"7512","visibilityVersion":"4","versionToken":"a1.WvTE1xF4s6tF8w0f0gvlY_X-4GDUnDZqD0Fbe4GsPU8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T07:52:45Z"}