# កំពូលមហាសេដ្ឋី Elon Musk ចាយប្រាក់ដល់ ៤៤៥ លានដុល្លារ ជួយបក្សសាធារណរដ្ឋរក្សាការគ្រប់គ្រងលើព្រឹទ្ធសភាអាមេរិក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10397>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13743","languageVersionId":"7512","visibilityVersion":"4","versionToken":"a1.WvTE1xF4s6tF8w0f0gvlY_X-4GDUnDZqD0Fbe4GsPU8"}

Original publication: 2026-10-23T07:52:45Z

កំពូលមហាសេដ្ឋី Elon Musk បានបរិច្ចាគប្រាក់យ៉ាងហោចណាស់ ៤៤៥ លានដុល្លារអាមេរិក ដើម្បីជួយដល់គណបក្សសាធារណរដ្ឋ (Republicans) ឱ្យរក្សាការគ្រប់គ្រងលើព្រឹទ្ធសភាអាមេរិក។ ការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យបុរសមានបំផុតនៅលើពិភពលោករូបនេះ ក្លាយជាអ្នកឧបត្ថម្ភ និងបរិច្ចាគប្រាក់ច្រើនជាងគេបំផុតដែលត្រូវបានបង្ហាញជាសាធារណៈ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងកំណត់ការគ្រប់គ្រងលើសភាអាមេរិក អំឡុងពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិប្រធានាធិបតី Donald Trump នៅសេតវិមាន។

ការបរិច្ចាគរបស់លោកមានទំហំច្រើនសន្ធឹកសន្ធាប់រួចទៅហើយកាលពីខែមុនៗ ដោយកាលពីខែកញ្ញា លោកបានបរិច្ចាគទឹកប្រាក់សរុប ១៥៨ លានដុល្លារ ដល់មូលនិធិភាពជាអ្នកដឹកនាំព្រឹទ្ធសភា ឬ Senate Leadership Fund) ដែលគាំទ្រដោយមេដឹកនាំសម្លេងភាគច្រើនក្នុងព្រឹទ្ធសភា និងបានផ្តល់មូលនិធិជាច្រើនលានដុល្លារផ្សេងទៀតក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រ។

មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងលោកប្រធានាធិបតីអាមេរិក Donald Trump បានចេញការព្រមានយ៉ាងម៉ឹងម៉ាត់ដល់សមាជិកគណបក្សប្រជាធិបតេយ្យ ដែលមានផែនការស៊ើបអង្កេតលើផលប្រយោជន៍អាជីវកម្ម និងតួនាទីរបស់លោកនៅក្នុងរដ្ឋាភិបាលសហព័ន្ធ ប្រសិនបើពួកគេទទួលបានការគ្រប់គ្រងលើសភាក្នុងខែវិច្ឆិកានេះ ដោយលោកបានបង្ហោះនៅលើបណ្តាញសង្គម X របស់ខ្លួនថា អ្នកណាប្រើដាវ នឹងស្លាប់ដោយដាវ៕អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References