{"asset":"news","key":"10402","locale":"km","id":"news:10402:km","entityId":"news:10402","canonicalUrl":"https://www.kps-tv.com/km/news/detail/10402","state":"ready","title":"ក្រោមសេណារីយ៉ូកម្តៅសកលកើនឡើង៤អង្សាសេ វៀតណាមអាចជួបព្យុះកម្រិត Yagi ជាមធ្យមរៀងរាល់៧ឆ្នាំ","summary":"យោងតាមរបាយការណ៍បច្ចុប្បន្នស្ដីពីការប្រែប្រួលអាកាសធាតុ បានបង្ហាញឱ្យដឹងថា ប្រទេសវៀតណាម អាចប្រឈមមុខនឹងព្យុះទីហ្វុងកម្រិតយក្ស ដែលមានកម្លាំងបំផ្លិចបំផ្លាញប្រហាក់ប្រហែលនឹង ព្យុះ Yagi ដែលជាព្យុះដ៏ខ្លាំងបំផុតវាយប្រហារប្រទេសនេះក្នុងរយៈពេល ៧០ ឆ្នាំ កាលពីឆ្នាំ ២០២៤ ក្នុងអត្រាជាមធ្យម រៀងរាល់ ៧ ឆ្នាំម្តង ប្រសិនបើសីតុណ្ហភាពសកលកើនឡើងដល់ ៤ អង់ស្សាសេ។ ក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតខ្ពស់ ចំនួនថ្ងៃក្តៅ អាចនឹងកើនឡើងជាង ៥០ ថ្ងៃនៅចុងសតវត្សរ៍ទី ២១ ខណៈដែលចំនួនថ្ងៃដែលមានកំដៅខ្លាំងបំផុតអាចនឹងកើនឡើងប្រមាណ ២០ ថ្ងៃ ហើយប្រសិនបើកំដៅផែនដីកើនឡើង ២ អង់ស្សាសេ វៀតណាមអាចជួបប្រទះព្យុះទីហ្វុងកម្រិតយក្សនេះ ក្នុងអត្រា ១ ដងក្នុងរយៈពេល ១៣ ឆ្នាំ បើកើនកម្រិត ៣ អង់ស្សាសេ នឹងកើតឡើងដល់ ១ ដងក្នុងរយៈពេល ៩ ឆ្នាំ បើកើនកម្រិត ៤ អង់ស្សាសេ នឹងកើតឡើងរៀងរាល់ ៧ ឆ្នាំម្តង។","body":"យោងតាមរបាយការណ៍បច្ចុប្បន្នស្ដីពីការប្រែប្រួលអាកាសធាតុ បានបង្ហាញឱ្យដឹងថា ប្រទេសវៀតណាម អាចប្រឈមមុខនឹងព្យុះទីហ្វុងកម្រិតយក្ស ដែលមានកម្លាំងបំផ្លិចបំផ្លាញប្រហាក់ប្រហែលនឹង ព្យុះ Yagi ដែលជាព្យុះដ៏ខ្លាំងបំផុតវាយប្រហារប្រទេសនេះក្នុងរយៈពេល ៧០ ឆ្នាំ កាលពីឆ្នាំ ២០២៤ ក្នុងអត្រាជាមធ្យម រៀងរាល់ ៧ ឆ្នាំម្តង ប្រសិនបើសីតុណ្ហភាពសកលកើនឡើងដល់ ៤ អង់ស្សាសេ។\n\nក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតខ្ពស់ ចំនួនថ្ងៃក្តៅ អាចនឹងកើនឡើងជាង ៥០ ថ្ងៃនៅចុងសតវត្សរ៍ទី ២១ ខណៈដែលចំនួនថ្ងៃដែលមានកំដៅខ្លាំងបំផុតអាចនឹងកើនឡើងប្រមាណ ២០ ថ្ងៃ ហើយប្រសិនបើកំដៅផែនដីកើនឡើង ២ អង់ស្សាសេ វៀតណាមអាចជួបប្រទះព្យុះទីហ្វុងកម្រិតយក្សនេះ ក្នុងអត្រា ១ ដងក្នុងរយៈពេល ១៣ ឆ្នាំ បើកើនកម្រិត ៣ អង់ស្សាសេ នឹងកើតឡើងដល់ ១ ដងក្នុងរយៈពេល ៩ ឆ្នាំ បើកើនកម្រិត ៤ អង់ស្សាសេ នឹងកើតឡើងរៀងរាល់ ៧ ឆ្នាំម្តង។\n\nគួរបញ្ជាក់ផងដែរថា ព្យុះ Yagi បានវាយប្រហារឆ្នេរសមុទ្រភាគខាងជើងរបស់វៀតណាមក្នុងខេត្ត Quang Ninh និងទីក្រុង Hai Phong កាលពីខែកញ្ញា ឆ្នាំ ២០២៤ ជាមួយនឹងល្បឿនខ្យល់បក់បោកខ្លាំងរហូតដល់ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបណ្តាលឱ្យមនុស្សចំនួន ៣១៨ នាក់បាត់បង់ជីវិត និងខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រមាណ ៣.៣ ពាន់លានដុល្លារអាមេរិកនោះ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"13772","languageVersionId":"7726","visibilityVersion":"5","versionToken":"a1.zfGuSgu6rb3I2LZfm4GuySyHiAna-MiYyr7mYCOpwfM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-23T08:50:37Z"}