{"asset":"news","key":"10413","locale":"km","id":"news:10413:km","entityId":"news:10413","canonicalUrl":"https://www.kps-tv.com/km/news/detail/10413","state":"ready","title":"កម្ពុជាបញ្ជាក់ការប្តេជ្ញាចិត្តលើការហាមឃាត់មីនប្រឆាំងមនុស្ស និងជំរុញការជួយជនរងគ្រោះ","summary":"កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធទូទៅ» នៃគណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.","body":"កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធទូទៅ» នៃគណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។\n\nក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសកម្មភាពមីន និងការផ្តល់ជំនួយដល់ជនរងគ្រោះ ដើម្បីដោះស្រាយបញ្ហាដែលនៅតែបន្តប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។\n\nឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ពីគ្រាប់កាំភ្លើងធំ និងគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ព្រមទាំងសំណល់គ្រាប់បែកចង្កោម ដែលជាឧបសគ្គដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពរបស់ជនភៀសសឹក។\n ការលើកឡើងនេះបានបង្ហាញពីសារៈសំខាន់នៃការបន្តពង្រឹងសកម្មភាពមីន និងការជួយជនរងគ្រោះ ដើម្បីកាត់បន្ថយហានិភ័យ និងជួយឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព។អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14274","languageVersionId":"8009","visibilityVersion":"6","versionToken":"a1.nTG76JR0X3Big4KU837mbGWb2AgKiqEUGarLadyKs_U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T01:42:56Z"}