{"asset":"news","key":"10414","locale":"km","id":"news:10414:km","entityId":"news:10414","canonicalUrl":"https://www.kps-tv.com/km/news/detail/10414","state":"ready","title":"បាក់រលំអគារកម្ពស់ ១៦ ជាន់ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា មនុស្សជាច្រើននាក់សង្ស័យជាប់ក្រោមគំនរបាក់បែក","summary":"កងកម្លាំងសង្គ្រោះបន្ទាន់បាននិងកំពុងបន្តប្រតិបត្តិការស្វែងរកយ៉ាងសស្រាក់សស្រាំ ដើម្បីជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ៧ នាក់ ដែលសង្ស័យថាជាប់នៅក្រោមគំនរបាក់បែកនៃអគារកម្ពស់ ១៦ ជាន់ដែលកំពុងស្ថិតក្រោមការសាងសង់ ដែលបានបាក់រលំទាំងស្រុងក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ ទី២៣ ខែតុលាម្សិលមិញនេះ។ យោងតាមអាជ្ញាធរ ក្នុងចំណោមកម្មករសំណង់ទាំង ៦៧ នាក់ដែលកំពុងបំពេញការងារនៅការដ្ឋានសំណង់នោះ មាន ៦៦ នាក់បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈដែលបច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមស្វែងរកមនុស្សផ្សេងទៀត ដែលសង្ស័យថាអាចជាប់នៅក្រោមគំនរបាក់បែកនៃអគារនេះ។","body":"កងកម្លាំងសង្គ្រោះបន្ទាន់បាននិងកំពុងបន្តប្រតិបត្តិការស្វែងរកយ៉ាងសស្រាក់សស្រាំ ដើម្បីជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ៧ នាក់ ដែលសង្ស័យថាជាប់នៅក្រោមគំនរបាក់បែកនៃអគារកម្ពស់ ១៦ ជាន់ដែលកំពុងស្ថិតក្រោមការសាងសង់ ដែលបានបាក់រលំទាំងស្រុងក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ ទី២៣ ខែតុលាម្សិលមិញនេះ។\n\nយោងតាមអាជ្ញាធរ ក្នុងចំណោមកម្មករសំណង់ទាំង ៦៧ នាក់ដែលកំពុងបំពេញការងារនៅការដ្ឋានសំណង់នោះ មាន ៦៦ នាក់បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈដែលបច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមស្វែងរកមនុស្សផ្សេងទៀត ដែលសង្ស័យថាអាចជាប់នៅក្រោមគំនរបាក់បែកនៃអគារនេះ។\n\nរដ្ឋធានីណៃរ៉ូប៊ី មានកំណើនសំណង់យ៉ាងគំហុក ដោយមានអគារខ្ពស់ៗរីកដុះដាលដូចផ្សិត ខណៈដែលកន្លងមក ក៏មានករណីបាក់រលំអគារចំនួន ៨៦ លើក កើតឡើងនៅក្នុងទីក្រុងណៃរ៉ូប៊ី ចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ដោយបានសម្លាប់ជីវិតមនុស្សប្រមាណ ២០០ នាក់ យោងតាមការសាងសង់អគារមិនមានស្តង់ដារបច្ចេកទេសគ្រប់គ្រាន់ ឬកាត់បន្ថយការចំណាយលើសម្ភារៈ និងមើលរំលងបទបញ្ញត្តិសំណង់៕\nអត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14275","languageVersionId":"8012","visibilityVersion":"5","versionToken":"a1.IuWVtbflLiHo6mVIGtYTqvaPuMsqHne9zTxPdwtTUaA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T01:49:45Z"}