{"asset":"news","key":"10418","locale":"km","id":"news:10418:km","entityId":"news:10418","canonicalUrl":"https://www.kps-tv.com/km/news/detail/10418","state":"ready","title":"បាញ់ប្រហារសម្លាប់មនុស្ស ៧ នាក់នៅព្រះវិហារមួយកន្លែងក្នុងប្រទេសហ្សកដានី","summary":"ហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់ បានកើតឡើងនៅក្នុងប្រទេសហ្សកដានី កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២ នាក់ បានបើកការបាញ់រះយ៉ាងកម្រោលនៅក្នុងព្រះវិហារ Hammoud ដែលស្ថិតនៅក្នុងខេត្ត Karak ដោយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរាប់សិបនាក់ទៀត រងរបួស។ យោងតាមសាក្សីម្នាក់បានបញ្ជាក់ថា មានមនុស្សចន្លោះពី ១៥០ ទៅ ២០០ នាក់ កំពុងស្ថិតនៅខាងក្នុង និងជុំវិញបរិវេណព្រះវិហារ នៅពេលដែលការបាញ់ប្រហារ ផ្ទុះឡើង ដោយក្រុមខ្មាន់កាំភ្លើង បានជិះរថយន្តមួយគ្រឿងមកដល់ទីតាំងកើតហេតុ និងបានទាញអាវុធបើកការបាញ់រះរយៈពេលប្រមាណ ៥ នាទី មុនពេលបើករថយន្តគេចខ្លួនបាត់ស្រមោល។","body":"ហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់ បានកើតឡើងនៅក្នុងប្រទេសហ្សកដានី កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២ នាក់ បានបើកការបាញ់រះយ៉ាងកម្រោលនៅក្នុងព្រះវិហារ Hammoud ដែលស្ថិតនៅក្នុងខេត្ត Karak ដោយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរាប់សិបនាក់ទៀត រងរបួស។\n\nយោងតាមសាក្សីម្នាក់បានបញ្ជាក់ថា មានមនុស្សចន្លោះពី ១៥០ ទៅ ២០០ នាក់ កំពុងស្ថិតនៅខាងក្នុង និងជុំវិញបរិវេណព្រះវិហារ នៅពេលដែលការបាញ់ប្រហារ ផ្ទុះឡើង ដោយក្រុមខ្មាន់កាំភ្លើង បានជិះរថយន្តមួយគ្រឿងមកដល់ទីតាំងកើតហេតុ និងបានទាញអាវុធបើកការបាញ់រះរយៈពេលប្រមាណ ៥ នាទី មុនពេលបើករថយន្តគេចខ្លួនបាត់ស្រមោល។\nភ្លាមៗបន្ទាប់ពីសោកនាដកម្មនេះកើតឡើង ព្រះមហាក្សត្រនៃប្រទេសហ្សកដានី King Abdullah II បានចេញរាជសារសម្តែងការសោកស្តាយ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឆ្លើយតបដោយកណ្តាប់ដៃដែក ចំពោះការវាយប្រហារនេះ។\nគួរបញ្ជាក់ផងដែថា ខេត្ត Karak ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្សកដានី គឺជាតំបន់ដែលមានប្រជាជនកាន់សាសនាគ្រិស្ដរស់នៅច្រើន បើទោះបីជាប្រទេសហ្សកដានីទាំងមូល គឺជាប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមក៏ដោយ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14277","languageVersionId":"8077","visibilityVersion":"6","versionToken":"a1.2qDfpIXIBVh3W5yfTgUgG7oh3XqZyG_X9ODH_E3bXrw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T03:19:07Z"}