# កម្ពុជា អបអរសាទរខួប ២០ឆ្នាំការចូលរួមបេសកកម្មរក្សាសន្តិភាពUN និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10422>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"14279","languageVersionId":"8091","visibilityVersion":"7","versionToken":"a1.T9jxJd7PbpH4L6Z1-p73fd0lpJxI_6a_w-pLBMysYQ0"}

Original publication: 2026-10-24T04:18:40Z

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ រយៈពេល ២០ឆ្នាំកន្លងមកនេះ ការចូលរួមរបស់កងកម្លាំងកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
រយៈពេល ២០ឆ្នាំកន្លងមកនេះ ការចូលរួមរបស់កងកម្លាំងកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ។ ពិធីនេះក៏ជាឱកាសរំឭកពីសារៈសំខាន់នៃការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងកម្លាំង ដើម្បីបំពេញភារកិច្ចតាមអាណត្តិរបស់អង្គការសហប្រជាជាតិ។
ការសម្ពោធសមិទ្ធផលនានានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក៏បង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពហ្វឹកហ្វឺន និងការត្រៀមលក្ខណៈរបស់កងកម្លាំងសម្រាប់បេសកកម្មអន្តរជាតិផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា៖ នៅថ្ងៃទី៩ វិច្ឆិកាជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា តាមរយៈការចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញយោធា ដល់យុវជនដែលបានដាក់ពាក្យចូលកាតព្វកិច្ចយោធា។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់យុវជនទាំងអស់ ដែលក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការទទួលពាក្យចុះឈ្មោះចូលកាតព្វកិច្ចយោធា គឺមានយុវជនរហូតដល់ជាង ១០០០០ នាក់នៅទូទាំងប្រទេស បានទៅដាក់ពាក្យចូលកាតព្វកិច្ចយោធា។
ខួប ២០ឆ្នាំនេះ មិនត្រឹមតែជាការរំឭកពីដំណើរនៃការចូលរួមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមរួមគ្នាដើម្បីថែរក្សាសន្តិភាពសម្រាប់ប្រជាជននៅតាមតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។

សន្តិភាពត្រូវការការចូលរួម ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់។ ការរំឭកខួបនេះគឺជាឱកាសដ៏មានអត្ថន័យក្នុងការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់កងកម្លាំងរក្សាសន្តិភាព និងសារៈសំខាន់នៃការរួមចំណែករបស់កម្ពុជាក្នុងកិច្ចការអន្តរជាតិ។

ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កិត្យានុភាពកម្ពុជា ត្រូវបានលើកកម្ពស់ស្មើសិទ្ធិ ស្មើភាព ក្នុងចំណោមប្រទេសបរិច្ចាគកងកម្លាំងនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន តំបន់រដ្ឋបាលពិសេសអាប់យ៉េ និងកុងហ្គោ។អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


