{"asset":"news","key":"10432","locale":"km","id":"news:10432:km","entityId":"news:10432","canonicalUrl":"https://www.kps-tv.com/km/news/detail/10432","state":"ready","title":"វិបត្តិថាមពល! ឥណ្ឌូនេស៊ី កាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៤ ខែតុលា នេះតទៅ","summary":"ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ ការផ្លាស់ប្តូរដ៏សំខាន់នេះ ត្រូវបានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Prabowo Subianto ជំរុញគោលនយោបាយផ្តល់អាទិភាពខ្ពស់បំផុតដល់តម្រូវការថាមពលក្នុងស្រុក ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញសន្តិសុខថាមពលជាតិ។","body":"ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ ការផ្លាស់ប្តូរដ៏សំខាន់នេះ ត្រូវបានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Prabowo Subianto ជំរុញគោលនយោបាយផ្តល់អាទិភាពខ្ពស់បំផុតដល់តម្រូវការថាមពលក្នុងស្រុក ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញសន្តិសុខថាមពលជាតិ។\n\nការកាត់បន្ថយនេះ ប៉ះពាល់ដោយផ្ទាល់ដល់ឧស្ម័នដែលបញ្ជូនតាមបំពង់បង្ហូរចេញពីតំបន់ Natuna និងកោះ Sumatra បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី លោក Bahlil Lahadalia បានលើកឡើងពីលទ្ធភាពនៃការផ្អាក ឬបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសជិតខាង។\n\nយោងតាមទិន្នន័យពីអាជ្ញាធរព័ត៌មានថាមពលអាមេរិក ការកាត់បន្ថយចំនួន ៣១ BBTUD នេះ គឺស្មើនឹងប្រមាណ ៨% នៃបរិមាណឧស្ម័នសរុបដែលឥណ្ឌូនេស៊ី នាំចេញតាមបំពង់ទៅកាន់ប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៤ ដែលកាលនោះមានបរិមាណសរុបប្រមាណ ៤.១១ ពាន់លានម៉ែត្រគូប។\n\nប្រទេសឥណ្ឌូនេស៊ីបានរៀបចំផែនការកាត់បន្ថយការនាំចេញឧស្ម័នទៅកាន់សិង្ហបុរីជាច្រើនឆ្នាំមកហើយ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះ កាលពីឆ្នាំ ២០២២ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានយល់ព្រមពន្យារកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នឱ្យសិង្ហបុរីរហូតដល់ឆ្នាំ ២០២៨ ប៉ុន្តែក្នុងកម្រិតបរិមាណទាបជាងកិច្ចសន្យាចាស់។ ខែមេសា ឆ្នាំ២០២៥ ឥណ្ឌូនេស៊ីធ្លាប់បានគ្រោងកាត់បន្ថយឧស្ម័នពីកោះ Sumatra ហើយជំនួសមកវិញដោយប្រើប្រាស់ប្រភពពីតំបន់ Natuna ដើម្បីកាត់បន្ថយផលប៉ះពាល់លើសិង្ហបុរី និងបច្ចុប្បន្ន ឆ្នាំ២០២៦ គឺកាត់បន្ថយព្រមគ្នា ទាំងពីតែម្តង៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14280","languageVersionId":"8149","visibilityVersion":"5","versionToken":"a1.V6K-tTvWi87xTeuORuuHdealzq-_5bid8mRYkKockJU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T05:58:27Z"}