{"asset":"news","key":"10434","locale":"km","id":"news:10434:km","entityId":"news:10434","canonicalUrl":"https://www.kps-tv.com/km/news/detail/10434","state":"ready","title":"ឥណ្ឌូនេស៊ី បើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន «កេតាមីន» ប្រមាណ ១.១៦ តោន លើនាវាម៉ាឡេស៊ី","summary":"អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមមួយ ដោយបានស្ទាក់ចាប់ និងរឹបអូសសារធាតុញៀន កេតាមីន (Ketamine) ទម្ងន់រហូតដល់ទៅ ១.១៦ តោន ពីលើនាវាដឹកប្រេងជ្រកក្រោមទង់ជាតិប្រទេសម៉ុងហ្គោលី ដែលបានចាកចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងដែនទឹកនៃខេត្តស៊ូម៉ាត្រាខាងជើងកាលពីដើមសប្តាហ៍នេះ។ នៅក្នុងប្រតិបត្តិការស្ទាក់ចាប់នាវានេះ កងកម្លាំងសមត្ថកិច្ចឥណ្ឌូនេស៊ី បានឃាត់ខ្លួនមនុស្សចំនួន ៨ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៧ នាក់ ជនជាតិតៃវ៉ាន់ ១ នាក់ ខណៈដែលថ្នាំញៀនប្រភេទកេតាមីនទាំងអស់នោះ ត្រូវបានលាក់ទុកនៅក្នុងបាវចំនួន ៥៨ បាវ ដែលមានទម្ងន់សរុប ១.១៦ តោន ដែលមានតម្លៃនៅលើទីផ្សារងងឹតប្រមាណ ១៩២ លានដុល្លារអាមេរិក។","body":"អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមមួយ ដោយបានស្ទាក់ចាប់ និងរឹបអូសសារធាតុញៀន កេតាមីន (Ketamine) ទម្ងន់រហូតដល់ទៅ ១.១៦ តោន ពីលើនាវាដឹកប្រេងជ្រកក្រោមទង់ជាតិប្រទេសម៉ុងហ្គោលី ដែលបានចាកចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងដែនទឹកនៃខេត្តស៊ូម៉ាត្រាខាងជើងកាលពីដើមសប្តាហ៍នេះ។\n\nនៅក្នុងប្រតិបត្តិការស្ទាក់ចាប់នាវានេះ កងកម្លាំងសមត្ថកិច្ចឥណ្ឌូនេស៊ី បានឃាត់ខ្លួនមនុស្សចំនួន ៨ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៧ នាក់ ជនជាតិតៃវ៉ាន់ ១ នាក់ ខណៈដែលថ្នាំញៀនប្រភេទកេតាមីនទាំងអស់នោះ ត្រូវបានលាក់ទុកនៅក្នុងបាវចំនួន ៥៨ បាវ ដែលមានទម្ងន់សរុប ១.១៦ តោន ដែលមានតម្លៃនៅលើទីផ្សារងងឹតប្រមាណ ១៩២ លានដុល្លារអាមេរិក។\nគួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី ត្រូវគេស្គាល់ថាជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតមួយនៅក្នុងពិភពលោក រួមទាំងទោសប្រហារជីវិតចំពោះបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ។\nជាក់ស្តែង កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចកាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់លើជនជាតិអូស្ត្រាលី ២ នាក់ ដែលជាសមាជិកនៃក្រុមជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះ «Bali Nine» បន្ទាប់ពីពួកគេបានប៉ុនប៉ងនាំចេញថ្នាំញៀនប្រភេទហេរ៉ូអ៊ិន ចេញពីកោះទេសចរណ៍បាលី៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14281","languageVersionId":"8153","visibilityVersion":"6","versionToken":"a1.bM7VQg-S9pTQoqfIOPfeR_OzC2FQhcGC8rgEtx4hrm0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T06:29:05Z"}