{"asset":"news","key":"10445","locale":"km","id":"news:10445:km","entityId":"news:10445","canonicalUrl":"https://www.kps-tv.com/km/news/detail/10445","state":"ready","title":"រថយន្តដឹកកម្មករស្ទុះបែកកង់ក្រឡាប់ផ្ងារជើងលើផ្លូវជាតិលេខ១ របួសធ្ងន់ស្រាលជាច្រើននាក់","summary":"មន្ត្រីមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តសាំយុងដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានបែកកង់ក្នុងល្បឿនលឿន រួចជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រងាង បណ្ដាលឱ្យបងប្អូនកម្មករ-កម្មការិនីរងរបួសធ្ងន់ និងស្រាលជាច្រើននាក់គួរឱ្យតក់ស្លុត។ ហេតុការណ៍អកុសលនេះ បានកើតឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦ និង ២១នាទីព្រឹក ដោយរថយន្តបានបើកបរលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២០ និង ១២១ ដែលស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈពួកគេកំពុងប្រញាប់ប្រញាលធ្វើដំណើរទៅកាន់ទីតាំងរោងចក្រ។","body":"មន្ត្រីមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តសាំយុងដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានបែកកង់ក្នុងល្បឿនលឿន រួចជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រងាង បណ្ដាលឱ្យបងប្អូនកម្មករ-កម្មការិនីរងរបួសធ្ងន់ និងស្រាលជាច្រើននាក់គួរឱ្យតក់ស្លុត។\n\nហេតុការណ៍អកុសលនេះ បានកើតឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦ និង ២១នាទីព្រឹក ដោយរថយន្តបានបើកបរលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២០ និង ១២១ ដែលស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈពួកគេកំពុងប្រញាប់ប្រញាលធ្វើដំណើរទៅកាន់ទីតាំងរោងចក្រ។\nតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៍ បានឱ្យដឹងថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើងគឺបណ្ដាលមកពីរថយន្តជួបបញ្ហា «បែកកង់» កំឡុងពេលកំពុងដំណើរការ ដែលធ្វើឱ្យអ្នកបើកបរមិនអាចគ្រប់គ្រងស្ថានការណ៍ទាន់ ក៏ជ្រុលចង្កូតក្រឡាប់ផ្ងារជើងតែម្ដង។\nក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់ បានចុះអន្តរាគមន៍ជាបន្ទាន់ ដោយប្រើប្រាស់រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗ ដើម្បីដឹកជញ្ជូនជនរងគ្រោះទាំងអស់យកទៅសង្គ្រោះជីវិតយ៉ាងឆាប់រហ័សនៅឯមន្ទីរពេទ្យ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14283","languageVersionId":"8217","visibilityVersion":"6","versionToken":"a1.a82URi_7l7NjpXANG6iyKb9pW0hFKvISRmXLfDx2424"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T08:27:39Z"}