{"asset":"news","key":"10446","locale":"km","id":"news:10446:km","entityId":"news:10446","canonicalUrl":"https://www.kps-tv.com/km/news/detail/10446","state":"ready","title":"កម្ពុជាបើកសម្ពោធជាផ្លូវការ «ពិព័រណ៍កសិកម្មឆ្នាំ២០២៦» ដោយមានស្តង់តាំងបង្ហាញប្រមាណ ៤០០ស្តង់","summary":"ពិព័រណ៍ និងវេទិកាវិស័យកសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) ត្រូវបានបើកជាផ្លូវការយ៉ាងអធិកអធម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គទូត វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងកុះករ។","body":"ពិព័រណ៍ និងវេទិកាវិស័យកសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) ត្រូវបានបើកជាផ្លូវការយ៉ាងអធិកអធម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។\nព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គទូត វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងកុះករ។\n\nកម្មវិធីនេះមានស្តង់តាំងបង្ហាញផលិតផលប្រមាណ ៤០០ ដោយផ្តោតសំខាន់លើកសិផលយុទ្ធសាស្ត្រចំនួន ៩មុខ រួមមាន អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ។ ក្រៅពីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន ឌីជីថល ធាតុចូល និងបច្ចេកវិទ្យាកែច្នៃវេចខ្ចប់ទំនើបៗ ដើម្បីជំរុញផលិតភាព និងបន្ថែមតម្លៃដល់ផលិតផលកសិកម្មខ្មែរ។\n\nតាមរយៈព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ កម្ពុជារំពឹងថានឹងទាក់ទាញអ្នកទស្សនាប្រមាណ ២៥,០០០នាក់ រួមទាំងកសិករជាង ២,០០០នាក់ ដើម្បីស្វែងយល់ពីបច្ចេកទេសថ្មីៗ ពង្រីកទីផ្សារពាណិជ្ជកម្ម និងស្វែងរកដៃគូអាជីវកម្មទាំងក្នុង និងក្រៅប្រទេស សំដៅរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14284","languageVersionId":"8221","visibilityVersion":"5","versionToken":"a1.WGY9RAMLr3GjEttpHq72xlp-q0CX6-6ia1EMYwv-DPk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T08:56:09Z"}