{"asset":"news","key":"10449","locale":"km","id":"news:10449:km","entityId":"news:10449","canonicalUrl":"https://www.kps-tv.com/km/news/detail/10449","state":"ready","title":"អាសន្នទឹកជំនន់នៅថៃ! ១៦ ខេត្តជន់លិច ស្លាប់កើនដល់ ៦៤ នាក់","summary":"ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសថៃ បានជន់លិច ១៦ ខេត្ត និងទីក្រុងបាងកក ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦៤ នាក់។ ទិន្នន័យនៃចំនួនអ្នកស្លាប់នេះ គឺរាប់គិតតែនៅក្នុងខេត្តទាំងឡាយណាដែលកំពុងស្ថិតក្នុងបញ្ជីតំបន់ជន់លិចបច្ចុប្បន្នតែប៉ុណ្ណោះ មិនមែនជាតួលេខសរុបទូទាំងប្រទេសនោះទេ ខណៈដែលកាលពីថ្ងៃទី៧ ខែតុលា មានករណីស្លាប់ដោយសារទឹកជំនន់ចំនួន ៥២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២៧។","body":"ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសថៃ បានជន់លិច ១៦ ខេត្ត និងទីក្រុងបាងកក ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦៤ នាក់។\nទិន្នន័យនៃចំនួនអ្នកស្លាប់នេះ គឺរាប់គិតតែនៅក្នុងខេត្តទាំងឡាយណាដែលកំពុងស្ថិតក្នុងបញ្ជីតំបន់ជន់លិចបច្ចុប្បន្នតែប៉ុណ្ណោះ មិនមែនជាតួលេខសរុបទូទាំងប្រទេសនោះទេ ខណៈដែលកាលពីថ្ងៃទី៧ ខែតុលា មានករណីស្លាប់ដោយសារទឹកជំនន់ចំនួន ៥២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២៧។ ថ្ងៃទី១៦ ខែតុលា ចំនួនអ្នកស្លាប់កើនឡើងដល់ ៦២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២០ ខេត្ត និងនៅថ្ងៃទី២៤ ខែតុលានេះ កើនដល់ ៦៤ នាក់ នៅក្នុងខេត្តដែលជន់លិចចំនួន ១៦ ខេត្ត។\n\nយោងតាមទិន្នន័យ ទឹកជំនន់នៅតែបន្តគ្របដណ្តប់លើ ៦០ ស្រុក ៤៣២ ឃុំ/សង្កាត់ និង ២៩៨៨ ភូមិ ដោយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៣៧៥.៧២៦ គ្រួសារ ដែលត្រូវជា ១.១៣១.៤០១ នាក់។\nអាជ្ញាធរថៃបានបញ្ជាក់ថា ខ្លួនកំពុងបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្រិតទឹកយ៉ាងយកចិត្តទុកដាក់បំផុត៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14013","languageVersionId":"8264","visibilityVersion":"3","versionToken":"a1.QZDCUcxEP8Fkb8W0zY62FxzWDL6Q5p48B-FiNwdVHpA"},"availableLocales":["zh","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-24T10:25:54Z"}