{"asset":"news","key":"10453","locale":"km","id":"news:10453:km","entityId":"news:10453","canonicalUrl":"https://www.kps-tv.com/km/news/detail/10453","state":"ready","title":"រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញបង្កើនការវិនិយោគលើការកែច្នៃផលិតផលកសិកម្មទំនើប ពង្រឹងភាពប្រកួតប្រជែងក្នុងការនាំចេញ!","summary":"ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការជំរុញឱ្យបង្កើនការវិនិយោគលើបច្ចេកវិទ្យាកែច្នៃ និងស្តង់ដារគុណភាព ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ពីផលិតកម្មកសិកម្មកម្ពុជា និងពង្រឹងភាពប្រកួតប្រជែងក្នុងការនាំចេញ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការនាំចេញភាគច្រើននៅតែជាកសិផលឆៅ ឬពាក់កណ្តាលសម្រេច ដែលមានតម្លៃបន្ថែមទាប និងងាយរងគ្រោះដោយសារការប្រែប្រួលតម្លៃលើទីផ្សារអន្តរជាតិ៕","body":"ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការជំរុញឱ្យបង្កើនការវិនិយោគលើបច្ចេកវិទ្យាកែច្នៃ និងស្តង់ដារគុណភាព ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ពីផលិតកម្មកសិកម្មកម្ពុជា និងពង្រឹងភាពប្រកួតប្រជែងក្នុងការនាំចេញ។\nជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការនាំចេញភាគច្រើននៅតែជាកសិផលឆៅ ឬពាក់កណ្តាលសម្រេច ដែលមានតម្លៃបន្ថែមទាប និងងាយរងគ្រោះដោយសារការប្រែប្រួលតម្លៃលើទីផ្សារអន្តរជាតិ៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14235","languageVersionId":"8586","visibilityVersion":"5","versionToken":"a1.Pk0JhHyydY1hhRtCqwyz1qRNBxATu7Bqxt7z192yntY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-25T02:51:18Z"}