{"asset":"news","key":"10455","locale":"km","id":"news:10455:km","entityId":"news:10455","canonicalUrl":"https://www.kps-tv.com/km/news/detail/10455","state":"ready","title":"ក្រសួងបរិស្ថាន ជំរុញឱ្យរួមគ្នាការពារបរិស្ថាន និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសត្វព្រៃខុសច្បាប់!","summary":"ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើការជំរុញឱ្យរួមគ្នាការពារបរិស្ថាន និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដោយការពារធម្មជាតិ និងសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍។ ក្នុងកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងសារគន្លឹះសំខាន់ៗ ដើម្បីបំផុសស្មារតីស្រឡាញ់ និងការពារធនធានធម្មជាតិនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព។","body":"ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើការជំរុញឱ្យរួមគ្នាការពារបរិស្ថាន និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដោយការពារធម្មជាតិ និងសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍។\n\n ក្នុងកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងសារគន្លឹះសំខាន់ៗ ដើម្បីបំផុសស្មារតីស្រឡាញ់ និងការពារធនធានធម្មជាតិនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព។\nជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ បានសង្កត់ធ្ងន់លើកឡើងចំៗអំពីបញ្ហាសត្វព្រៃ ដោយបានព្រមានថា ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការបង្ហាញពីសត្វព្រៃក្នុងរូបភាពផ្សេងៗដែលមិនមានការអនុញ្ញាត គឺជារឿងខុសច្បាប់។ ឯកឧត្តម បានពន្យល់ថា សកម្មភាពផ្សព្វផ្សាយទាំងនោះ គឺជាការជំរុញ និងលើកទឹកចិត្តដោយប្រយោលឱ្យមានការបរបាញ់ ការទាក់ចាប់ និងការជួញដូរសត្វព្រៃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងការងារអភិរក្សធនធានធម្មជាតិ។\n\nឯកឧត្តម បានបន្ថែមថា«ការការពារធម្មជាតិ និងសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាតួនាទីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ យុវជន និងសហគមន៍មូលដ្ឋាន ដើម្បីបន្សល់ទុកនូវមរតកធម្មជាតិដ៏មានតម្លៃនេះសម្រាប់កូនចៅជំនាន់ក្រោយ»៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14236","languageVersionId":"8620","visibilityVersion":"6","versionToken":"a1.X2z7ZRkyw2KXkwVz31anInMwgWFU9P1vvC69KARXLwY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-25T04:30:45Z"}