{"asset":"news","key":"10462","locale":"km","id":"news:10462:km","entityId":"news:10462","canonicalUrl":"https://www.kps-tv.com/km/news/detail/10462","state":"ready","title":"សម្ដេចតេជោរំលឹកពីអតីតកាល៖ ត្រូវប្រាប់កូនថាត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក","summary":"សម្ដេចតេជោហ៊ុន សែន នៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៦នេះបានចែករំលែកអំពីការអប់រំកូននិងការតស៊ូប្រឹងប្រែងរបស់កូនៗ រហូតឈានមកដល់ថ្ងៃនេះ។ សម្ដេចរំលឹកថា៖តាមរយៈរូបថតកូនៗកាលពីនៅតូចៗ ឪពុកម្តាយអាចបង្ហាញដល់កូនៗ និងចៅៗនូវមេរៀនជីវិតដ៏មានតម្លៃថា ភាពរីកចម្រើន និងភាពជោគជ័យ មិនអាចកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។","body":"សម្ដេចតេជោហ៊ុន សែន នៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៦នេះបានចែករំលែកអំពីការអប់រំកូននិងការតស៊ូប្រឹងប្រែងរបស់កូនៗ រហូតឈានមកដល់ថ្ងៃនេះ។\nសម្ដេចរំលឹកថា៖តាមរយៈរូបថតកូនៗកាលពីនៅតូចៗ ឪពុកម្តាយអាចបង្ហាញដល់កូនៗ និងចៅៗនូវមេរៀនជីវិតដ៏មានតម្លៃថា ភាពរីកចម្រើន និងភាពជោគជ័យ មិនអាចកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។\nសារអប់រំនេះក៏ជាការរំឭកដល់មាតាបិតា ឱ្យចេះអប់រំកូនដោយមិនទម្រើសហួសហេតុ ព្រមទាំងជំរុញឱ្យកូនខិតខំសិក្សា និងចេះពឹងផ្អែកលើសមត្ថភាពខ្លួនឯង។ ដូចពាក្យប្រៀបធៀបថា «ត្រូវលោតចូលក្នុងទឹក ទើបចេះហែលទឹក» ការរៀនសូត្រ និងការប្រឈមមុខនឹងការលំបាក គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍខ្លួន។\n\nចំពោះកូនៗ ការប្រឹងប្រែងដោយខ្លួនឯង និងការមិនពឹងផ្អែកលើអំណាច ឬទ្រព្យសម្បត្តិរបស់ឪពុកម្តាយ គឺជាគន្លឹះសំខាន់ក្នុងការកសាងអនាគត។ លើសពីនេះ គុណធម៌ សីលធម៌ ការគោរពចាស់ទុំ និងការចេះជួយអ្នកក្រីក្រ គឺជាតម្លៃដែលមិនគួរមើលរំលង។\n\nអ្វីដែលត្រូវចងចាំជានិច្ច គឺដើមកំណើតរបស់ខ្លួន ដោយមិនត្រូវភ្លេចថា ខ្លួនជាកូនកសិករ ចៅកសិករ និងចៅទួតរបស់កសិករ។ នេះជាមោទនភាព និងជាការរំឭកឱ្យចេះស្រឡាញ់ការងារ គោរពអ្នកដទៃ និងប្រកាន់ខ្ជាប់នូវតម្លៃល្អក្នុងសង្គម។\nការពិនិត្យមើលរូបថតកូនៗតាំងពីកុមារភាព អាចជួយឱ្យយល់កាន់តែច្បាស់អំពីរបៀបចិញ្ចឹមបីបាច់ ការអប់រំ និងការតស៊ូប្រឹងប្រែងរបស់កូនៗ រហូតឈានមកដល់ថ្ងៃនេះ។ ទាំងនេះជាមេរៀនជីវិតដែលមានតម្លៃសម្រាប់គ្រួសារ និងជំនាន់ក្រោយ។","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14191","languageVersionId":"8624","visibilityVersion":"5","versionToken":"a1.wsvHmfyWtNOyCN8cQV6qlva3lmFkUH33tX_91bjs8qA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-25T06:04:07Z"}