#  នគរបាលព្រហ្មទណ្ឌភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ដកហូតរថយន្ត ២គ្រឿង និងកាំបិត ១ដើម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10472>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"14238","languageVersionId":"8636","visibilityVersion":"6","versionToken":"a1.i8MbYBB3UoWblZMzTTHH-UvDxj8PrLwY0m93jp5w-LI"}

Original publication: 2026-10-25T07:06:25Z

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ព្រមទាំងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅខណ្ឌដង្កោ។ ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ព្រមទាំងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅខណ្ឌដង្កោ។

ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
តាមព័ត៌មានបឋម ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅផ្ទះសំណាក់យីហោ ជឺជាំង ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យទាំង ២នាក់ រួមមាន៖ឈ្មោះ HUANG HUABING ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន និងឈ្មោះ HUANG HUI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន។

យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយ ជនសង្ស័យទាំងពីរនាក់មានសារធាតុញៀនក្នុងខ្លួន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ ២គ្រឿង លិខិតឆ្លងដែន ២ច្បាប់ រថយន្តម៉ាក Alphard ១គ្រឿង រថយន្តម៉ាក Prius ១គ្រឿង និងកាំបិតខ្លី ១ដើម។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកអនុវត្តតាមច្បាប់៕
អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


