{"asset":"news","key":"10473","locale":"km","id":"news:10473:km","entityId":"news:10473","canonicalUrl":"https://www.kps-tv.com/km/news/detail/10473","state":"ready","title":"អបអរសាទរ ! ឧកញ៉ា ឬទ្ធី រស្មី ដែលបានឧបត្ថម្ភម៉ូតូ ១០គ្រឿង ជូនសិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ","summary":"ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមរៈ និងជាអគ្គនាយកស្ថានីយទូរទស្សន៍ KPS99 ដែលបានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សពូកែទាំងអស់។ នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕","body":"ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមរៈ និងជាអគ្គនាយកស្ថានីយទូរទស្សន៍ KPS99 ដែលបានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សពូកែទាំងអស់។\nនាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14233","languageVersionId":"8640","visibilityVersion":"5","versionToken":"a1.RvyX8reGM2QTwmRU5oSbwiUD7XltEsqPi8E2uVrqPoA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-25T07:37:42Z"}