{"asset":"news","key":"10474","locale":"km","id":"news:10474:km","entityId":"news:10474","canonicalUrl":"https://www.kps-tv.com/km/news/detail/10474","state":"ready","title":"សេចក្តីជូនដំណឹង ស្តីពីករណីជនខិលខូចលួចប្រើប្រាស់ទំព័រហ្វេសប៊ុក (Facebook Page) “មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ”","summary":"ក្នុងនាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសាធារណជនទាំងអស់ ដែលបានតាមដាន និងគាំទ្រសកម្មភាពការងាររបស់មន្ទីរទេសចរណ៍កន្លងមក។ ដោយបច្ចុប្បន្ន ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានជនខិលខូចបានគ្រប់គ្រង និងប្រើប្រាស់ដោយខុសច្បាប់។","body":"ក្នុងនាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសាធារណជនទាំងអស់ ដែលបានតាមដាន និងគាំទ្រសកម្មភាពការងាររបស់មន្ទីរទេសចរណ៍កន្លងមក។ ដោយបច្ចុប្បន្ន ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានជនខិលខូចបានគ្រប់គ្រង និងប្រើប្រាស់ដោយខុសច្បាប់។\n\nជាមួយគ្នានេះ ខ្ញុំបាទសូមសម្តែងនូវការអភ័យទោសចំពោះបញ្ហាអសកម្ម ឬផលប៉ះពាល់ដែលបានកើតឡើងដោយអចេតនា ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយោគយល់ និងការរង់ចាំរបស់សាធារណជន ខណៈដែលមន្ទីរទេសចរណ៍កំពុងសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចជំនាញដើម្បីដោះស្រាយស្របតាមផ្លូវច្បាប់។\nអាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលមិនមែនចេញពីប្រភពផ្លូវការរបស់មន្ទីរទេសចរណ៍នាពេលកន្លងមកនេះ។ សូមគោរពអរគុណ!","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14196","languageVersionId":"8642","visibilityVersion":"6","versionToken":"a1.nXt0vFL-KeZkZkHNOc9TzzwTpF4IdjA--C4y19szU18"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-25T07:46:38Z"}