{"asset":"news","key":"10476","locale":"km","id":"news:10476:km","entityId":"news:10476","canonicalUrl":"https://www.kps-tv.com/km/news/detail/10476","state":"ready","title":"កម្ពុជាធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន២ទីតាំងបន្ថែម នៅខេត្តតាកែវ ចងក្រងជាឯកសារដាក់បញ្ចូលក្នុងបញ្ជីយូណេស្កូ! ","summary":"នាអំឡុងខែតុលានេះក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងក្រុមស្រាវជ្រាវនិងចងក្រងឯកសារអង្គរបុរី-ភ្នំដា បានចុះធ្វើកំណាយស្រាវជ្រាវបន្ថែមចំនួនពីរទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦-២៥ ខែតុលា ឆ្នាំ២០២៦។ កំណាយលើកនេះ បានផ្តោតទៅលើទីតាំងសំខាន់ចំនួនពីរ គឺបរិវេណក្នុងប្រាសាទភ្នំដា និងទួលយាយពុត ស្ថិតនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល។","body":"នាអំឡុងខែតុលានេះក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងក្រុមស្រាវជ្រាវនិងចងក្រងឯកសារអង្គរបុរី-ភ្នំដា បានចុះធ្វើកំណាយស្រាវជ្រាវបន្ថែមចំនួនពីរទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦-២៥ ខែតុលា ឆ្នាំ២០២៦។ កំណាយលើកនេះ បានផ្តោតទៅលើទីតាំងសំខាន់ចំនួនពីរ គឺបរិវេណក្នុងប្រាសាទភ្នំដា និងទួលយាយពុត ស្ថិតនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល។\n\nតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គោលបំណងសំខាន់នៃការបើកកំណាយស្រាវជ្រាវលើកនេះ គឺដើម្បីប្រមូលទិន្និទ័យបុរាណវិទ្យាសំខាន់ៗសម្រាប់ជាមូលដ្ឋានសំខាន់ក្នុងការរៀបចំចងក្រងឯកសារ ដាក់បញ្ចូលទីតាំងនេះ ទៅក្នុងបញ្ជីនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។\n\nសូមជម្រាបថា មុនបិតបញ្ចប់បេសកកម្មនៃការបើកកំណាយស្រាវជ្រាវនេះ ក្រុមការងារក៏បានរៀបចំការផ្សព្វផ្សាយលទ្ធផលបឋមជូនដល់ថ្នាក់ដឹកនាំ អាជ្ញាធរ យុវជន និងសិស្សានុសិស្ស នៃស្រុកអង្គរបុរីសរុបចំនួន៦៨នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់នៅទីតាំង«ទួលយាយពុត»ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ។ គោលបំណងសំខាន់ៗនៃការផ្សព្វផ្សាយនេះ គឺដើម្បីបង្ហាញពីសារសំខាន់នៃសំណល់បុរាណវិទ្យាផ្សេងៗដែលក្រុមជំនាញបានប្រទះឃើញក្រោយពេលកំណាយ និងបញ្ជ្រាបចំណេះដឹង និងជម្រុញស្មារតីចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ ដល់យុវជន និងសាធារណជន។ដោយលទ្ធផលកំណាយស្រាវជ្រាវលម្អិត នឹងមានបង្ហាញនិងផ្សព្វផ្សាយជូនបន្ថែមទៀតនាពេលបញ្ចប់ការសិក្សាវិភាគ និងការចងក្រងជារបាយការណ៍ផ្សេងៗ៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14240","languageVersionId":"8727","visibilityVersion":"5","versionToken":"a1.2wgZsnzIRxYIh9z7v-6bnrmoUQjcyEAeRE7QKPdHT8g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-25T09:33:41Z"}